ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ក្រណាត់​ជ្រលក់​សាំង​ដុត​ស្រមោច បែរ​ជា​គប់​ត្រូវ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី និង​ក្មេង​ចំនួន​៥​នាក់​ត្រូវ​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី…

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​-​ស្រី និង​ក្មេង​ចំនួន​៥​នាក់​ត្រូវ​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើ មាន ១-​ឈ្មោះ ស្រ៊ី សុ​ភ័​ក្រ ភេទ​ស្រី អាយុ​៣១​ឆ្នាំ រង​របួសធ្ងន់​, ២-​ឈ្មោះ ស្រេង ធូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ (​រង​របួសស្រាល​), ៣-​ឈ្មោះ ធូ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​រង​របួសស្រាល​), ៤-​ឈ្មោះ ធឿ​ន សុ​ម៉ា​លី ភេទ​ស្រី អាយុ​២​ឆ្នាំ​(​រង​របួសស្រាល​) និង​៥- ឈ្មោះ ធូ ស្រី​លី​ន ភេទ​ស្រី អាយុ​១០​ឆ្នាំ (​រង​របួសស្រាល​) ។ ជន​រង​គ្រោះ​អស់ទាំង​៥​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជល​គី​រី​ផង​ដែរ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ឈ្មោះ ស្រេង ធូ អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី បាន​យក​ក្រណាត់​ទៅ ជ្រលក់​ជាមួយនឹង​សាំង រួច​ក៏​ទៅ​យក​ភ្លើង ក្នុង​គោលបំណង​ដើម្បី​យក​ទៅ​ដុត​ស្រមោច ក៏​ប៉ុន្តែ​ក្លិនឈួល​ចេញ​ក្រណាត់​ជ្រលក់​សាំង​នោះ ក៏​ក្លាយទៅជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​បុរស​រូប​នោះ​ក្រ​វែង​ក្រណាត់​ដែល​កំពុង​ឆេះ​នោះ​ចោល ក៏​ទៅ​ត្រូវ​មនុស្ស​ដែល​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ស្រាល​ចំនួន​៤​នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​ឈ្មោះ ស្រេង ធូ ដែល​ជា​ជន​បង្ក​ក៏​រង​របួស​ដែរ ។ ហើយ​ក្នុង​ករណី​​ខាងលើ​នេះ បើ​គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជន​បង្ក និង​ត្រូវ​ទទួលទោស​ដោយ​អ​ចេតនា ឬ​យ៉ាងណា​នោះ​ទេ?

ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ឹ​ម យ៉ុ​ង អធិការ​នគរបាល​ស្រុក​ជល​គី​រី បានឱ្យ​ដឹង​ថា មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ? ព្រោះថា ជន​បង្ក​ក៏​កំពុង​តែ​ដេក​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ