ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនដៃ​ស្តំាឧកញ៉ាម្នាក់​នៅកំពង់ចាម​ពីបទគំរាមបា.ញ់​សម្លា.ប់និងឆបោក

8 ឆ្នាំ មុន

ខេត្តកំពង់ចាម-ត្បូងឃ្មុំ ៖ ​ជនជាប់ចោទម្នាក់​ដែលរត់គេចខ្លួន​អស់រយៈពេលជាច្រើនខែមកនោះ​ បានត្រូវសមត្ថកិច្ច​ចម្រុះចូលរួម​ដោយលោក រៀល សុភិន

ខេត្តកំពង់ចាម-ត្បូងឃ្មុំ ៖ ​ជនជាប់ចោទម្នាក់​ដែលរត់គេចខ្លួន​អស់រយៈពេលជាច្រើនខែមកនោះ​ បានត្រូវសមត្ថកិច្ច​ចម្រុះចូលរួម​ដោយលោក រៀល សុភិន ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត ​ចាប់ខ្លួនបានហើយ​នៅវេលាម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី២០ ឧសភា ​២០១៥ ​នៅក្នុងភូមិត្រើង ​ឃុំមៀន ​ស្រុកព្រៃឈរ ។​

ជនជាប់ចោទដែលចាប់ខ្លួន​តាមដីកាពីបទ​យកកំាភ្លើងគំរាម​បាញ់សម្លាប់ស្រ្តីខារ៉ាអូខេ ​និង ឆបោកនេះ ​ឈ្មោះ ជឿន ហេង​ ភេទប្រុស អាយុ៣០ឆ្នាំ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះទៀតថា​ នៅម៉ោងជិត៥ល្ងាចថ្ងៃ​ពុធដដែល ​សមត្ថកិច្ចបាន​ចុះ​ទៅឆែក​ឆេរ​ផ្ទះពីរកន្លែង​ទៀតនៅក្នុងភូមិត្រើង ​ឃុំមៀន ស្រុកព្រៃឈរ ​ខេត្តកំពង់ចាម​ និង នៅភូមិត្រកួន​ ឃុំក្រឡា ​ស្រុកកំពង់សៀម​ ខេត្តត្បូងឃ្មុំ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕