ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​១​តោន​កន្លះ​ដឹក​លាមក​គោ​កិន​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​បែក​លលា​ដ៏​ក្បាល​ស្លាប់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖  រថយន្ត​កូរ៉េ​ពណ៌​ខៀវ​ចំណុះ​១​តោន​កន្លះ មិន​មាន​ពាក់​ស្លាក​លេខ​​​ផ្ទុក​លាមក​គោពេញ​ទ្រុង​ផ្នែក​ខាងក្រោយបាន​បើកកិន​ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ បែក​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាងអ​ណោ​ច​អធម៌​​​កាល​ពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​ ឧសភា ២០១៥ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​រំចេក ស្រុក​កំពង់សៀម ។

​លោក​វរ​សេនី​យ៍ទោ​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ត្រូវ​​រថយន្ត​កិន​ស្លាប់​នោះ​ឈ្មោះ វី​រៈ មុនី រស់នៅ​ភូមិ​-ឃុំ​កើតហេតុ ហើយ​ក៏​មិន​មាន​សាក្សី​ណា​ម្នាក់បាន​បំភ្លឺ​ពីករណី​ទាក់ទិន​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទេ ។  

តាម​ការ​សន្និដ្ឋាន ​​ក្មេង​ប្រុស​តូច​នោះ​ទំ​នង​ជា​រត់​ឆ្លងផ្លូវ​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​លាមក​គោ​កិន​​ក្បាលចំកង់​ផ្នែក​ខាងក្រោយ​​បណ្តាល​ឱ្យ​បែក​ធ្លាយ​ខួរ​ស្លាប់​។ លោក​វរ​សេនី​យ៍​ទោ​ប៉ាក ជាតិ  អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​កិន​ក្មេងស្លាប់​ហើយ​ រថយន្ត​នោះ​មិន​បាន​ឈប់​ឡើយ គឺបាន​បន្ថែម​ល្បឿន​បើក​រត់គេចរហូត​មក​ដល់​ត្រង់​ភូមិចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ​​អ្នកបើកបរ​បាន​បើកទ្វារ​រថ​យន្ត​ចុះរត់គេច​ខ្លួន​បាត់ ។

បន្ទាប់​មក​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់ឃើញ​តែ​រថយន្ត​មិន​មាន​ពាក់​ស្លាក​លេខ​ឡើយ និង​បាន​នាំ​មក​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀមដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព