ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ខែតុលា រោងចក្រ​ធុន​ធំ​៩៥​បាន​បិទទ្វារ ខណៈ​រោងចក្រ​កើតឡើង​ថ្មី​មាន​ជាង​១៩០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹង​ថា រោងចក្រ​ប្រភេទ​ធុន​ធំ ចំនួន​៩៥​រោងចក្រ​ក្នុង​ចំណោម​រោងចក្រ​ប្រភេទ​ធុន​ធំ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹង​ថា រោងចក្រ​ប្រភេទ​ធុន​ធំ ចំនួន​៩៥​រោងចក្រ​ក្នុង​ចំណោម​រោងចក្រ​ប្រភេទ​ធុន​ធំ នៅ​កម្ពុជា​មាន​ជាង​១៨០០​រោងចក្រ​បាន​បិទទ្វារ និង​មាន​រោងចក្រ​កើត​ថ្មី​ដល់​ជាង​១៩០​រោងចក្រ គិត​មក​ដល់​ចុងខែ​តុលា ឆ្នាំ​២០២០​នេះ ។

ឯកឧត្ដម ហេង សុខ​គង់ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹង​ថា ជា​រួម​នៅ​កម្ពុជា​បាន​បែងចែក​ប្រភេទ​រោងចក្រ​ជា​ពីរ ។ ទី​មួយ​ជា​ប្រភេទ​រោងចក្រ​ធុន​តូច មធ្យម និង​ទី​ពីរ​រោងចក្រ​ធុន​ធំ ។

ឯកឧត្តម ហេង សុខ​គង់ មាន​ប្រសាសន៍​ថា «​ដោយឡែក​រោងចក្រ​ធុន​ធំ​របស់​យើង​រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ យើង​មាន​ជា​រួម ១.៨៣១​រោងចក្រ ហើយ​នៅ​ក្នុង​នោះ​មាន​គិត​មក​ដល់​ថ្ងៃ​ទី​២៨ តុលា ២០២០​នេះ មាន​រោងចក្រ​កា​មន្ត​សាល ៣៩០​ដែល​បាន​ភ្ជួរ ហើយ​ទន្ទឹម និង​នេះ​មាន​រោងចក្រ​៩៥​ដែល​បាន​បិទទ្វារ និង​មាន​រោច​ក្រ​កើត​ថ្មី​មាន​ចំនួន​១៩៦»​។ ចំនួន​ទិន្ន័យ​នៃ​ការ​បិទទ្វារ និង​រោងចក្រ​កើត​ថ្មី​ឡើង​វិញ​នេះ បើ​តាម​ឯកឧត្តម​អ្នកនាំពាក្យ​វា​ជា​ទិន្នន័យ​សំខាន់​សម្រាប់​វាយតម្លៃ​អំពី​កំណើន​សេដ្ឋកិច្ចជាតិ​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម ។

ឯកឧត្តម លើក​ឡើង​ថា « យើង​មាន​រោច​ក្រ​ជាង​៣០០​បាន​ភ្ជួរ តែ​នៅ​ក្នុង​នោះ​យើង​តែ​ជាង​៩០​ទេ ដែល​បាន​បិទ តែ​រោច​ក្រ​បង្កើត​ថ្មី​ជាង​១០០​មក​វិញ អីចឹង​ចំណុច​ទាំង​អស់នេះ​ជា​ទិន្ន័យ​មួយ​ដ៏​សំខាន់​ដែល​យក​មក​ធ្វើ​ជា​សុ​ចាករ​វាស់វែង ឬ​វាយតម្លៃ​អំពី​កំណើនសេដ្ឋកិច្ច​របស់​យើង ដោយ​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម ។ ចាប់ពី​ឆ្នាំ​២០១៥ មក​ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥​ដល់​២០២៥​នេះ វិស័យ​ឧស្សាហកម្ម​របស់​យើង​មិន​ពឹងផ្អែក​ទាំងស្រុង​តែ​លើ​ឧស្សាហកម្ម​កាត់ដេរ​ទេ អីចឹង​បាន​យើង​ឃើញ​ថា ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម ក្រៅពី​វិស័យ​កាត់ដេរ​មាន​កំណើន​ជា​បន្តបន្ទាប់ ។ ទាំងនេះ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដោយ​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​ឧស្សាហកម្ម​កាតដេរ ជា​ពិសេស​ឧស្សាហកម្ម​ពឹងផ្អែក​ទៅ​លើ​ជំនាញ ឧស្សាហកម្ម​ដែល​មាន​បច្ចេកវិទ្យា​នេះ​គឺ​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចាប់​តែ​ពី​ឆ្នាំ​២០១៥​មក​»​។

បើ​តាម​ឯកឧត្តម ហេង​សុខ​គង់ មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​កាត់​មួយ​មុខ​នោះ​ទេ ពោល​គឺ​កម្ពុជា​កំពុង​ធ្វើ​ពិ​ធិ​ធ​កម្ម​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ជា​ច្រើន​ផ្សេង​ទៀត ពិសេស​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​។ ឯកឧត្តម លើក​ឡើង​ថា ស្ថិត​ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩​នេះ​យើង​ឃើញ​បណ្តា​រោងចក្រ​មួយ​ចំនួន​គាត់​បាន​ពង្រីក​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​របស់​គាត់ ដែល​ក្រៅ​អំពី​កាត់ដេរ​ទៅ​ជា​ឧស្សាហកម្ម​ទៅ​ជា​ឧស្សាហកម្ម​បម្រើ​ដល់​វិស័យ​វិ​ជ្ជ​សាស្ត្រ​(​រោងចក្រ​ដេរ​ម៉ាស់ ដេរ​សម្លៀក​បំពាក់​វិ​ជ្ជ​សាស្ត្រ​)​។ ទាំង​អស់នេះ គឺជា​ការ​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​ទប់ស្កាត់​កុំឱ្យ​ពួ​គាត់​បិទទ្វា​រោងចក្រ និង​បង្កើន​នូវ​សេដ្ឋកិច្ចជាតិ រួម​និង​ជួយ​រក្សា​បាន​នៅ​ការងារ​សម្រាប់​កម្មករ កម្មការិនី ។

ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​អីចឹង​យើង​ឃើញ​ថា ក្រោយ​កូ​វី​ដ​១៩​ផុត​ទៅ បណ្តា​រោច​ក្រ​សហគ្រាស​របស់​យើង​នឹង​នៅ​តែ​មាន​កាលានុវត្តភាព ពិសេស​នៅ​ក្នុង​ការ​ប្រកួតប្រជែង​មួយ​ដ៏​សំខាន់ ដោយសារ​រោងចក្រ​យើង​ភាគច្រើន​មិន​បាន​បិទទ្វា និង​ប្រទេស​របស់​យើង​មិន​បាន​ឡក​ដោ​ន ដែល​ជា​កត្តា​មួយ​សំខាន់​ហើយ​មាន​សក្តានុពល​បើ​ប្រៀបធៀប​ជាមួយ​និង​បណ្តា​ប្រទេស​មួយ​ចំនួន រោងចក្រ​បាន​បិទទ្វារ និង​ប្រទេស​បាន​ឡក​ដោ​ន​។

នៅ​កម្ពុជា​យើង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយនៅ​តាម​រោងចក្រ​ការ​បញ្ជា​ទិញ​នៅ​តែ​មាន ពិសេស​ក្រោយ​កូ​វី​ដ​១៩​ការ​បញ្ជា​ទិញ​នឹង​មាន​កាន់តែ​ច្រើន​ថែម​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ