វី​ដេ​អូ​ជាប់​លេខ​១​ក្នុង​យូ​ធ្យូ​ប «Baby Shark Dance» មានអ្នក​ទស្សនា​ជាង​៧​ពាន់​លាន​ដង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​ដេ​អូ​ជាប់​លេខ​១​ក្នុង​យូ​ធ្យូ​ប «Baby Shark Dance» មានអ្នក​ទស្សនា​ជាង​៧​ពាន់​លាន​ដង

5 ខែ មុន

កម្សាន្ត ៖ បទ​ចម្រៀង​សម្រាប់​កុមារ «Baby Shark Dance» បាន​ក្លាយជា​វី​ដេ​អូ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​បំផុត ក្នុង​យូ​ធ្យូ​ប រហូត​ដល់​ជាង ៧​ពាន់​លាន​ដង…

កម្សាន្ត ៖ បទ​ចម្រៀង​សម្រាប់​កុមារ «Baby Shark Dance» បាន​ក្លាយជា​វី​ដេ​អូ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​បំផុត ក្នុង​យូ​ធ្យូ​ប រហូត​ដល់​ជាង ៧​ពាន់​លាន​ដង ឯណោះ ។

គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បទ​ចម្រៀង «Baby Shark Dance» ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pinkfong របស់​កូរ៉េ​ខាងត្បូង បាន​វ៉ា​ដាច់​បទ​ចម្រៀង «Despacito» របស់​តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក Luis Fonsi និង​អ្នកចម្រៀង​ព័រ​តូ​រី​កូ Daddy Yankee ដែល​ឈរ​លើ​កំពូល​តារាង​វី​ដេ​អូ​យូ​ធ្យូ​ប ចាប់តាំងពី​ឆ្នាំ ២០១៧ មក ។

វី​ដេ​អូ​យូ​ធ្យូ​ប​ដែល​ល្បី​ខ្លាំង​បំផុត ឈរ​លើ​កំពូល​តារាង (​ត្រឹម​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០​នេះ​) រួម​មាន ៖

ទី​១- Baby Shark Dance មាន​អ្នក​ចូល​ទស្សនា​ចំនួន 7,049,771,650 ដង
ទី​២- Despacito មាន​អ្នក​ទស្សនា​ចំនួន 7,039,665,853 ដង
ទី​៣- Shape of You មាន​អ្នក​ទស្សនា​ចំនួន 5,049,164,096 ដង
ទី​៤- See You Again មាន​អ្នក​ទស្សនា​ចំនួន 4,797,542,363 ដង
និង​ទី​៥- Masha and the Bear មាន​អ្នក​ទស្សនា​ចំនួន 4,360,307,853 ដង ៕

Picture