ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​បង្រៀន​បើក​សាលា​ដំណាក់កាល​ទី​២ សម័យ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ថា នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​កិច្ចសន្យា និង​គ្រូបង្រៀន​ក្រប​ខណ្ឌ ដែល​ចាត់​ឲ្យ​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​បង្រៀន​នៅ​ពេល​បើក​ដំណើរការ​បង្រៀន​នៅ​ដំណាក់កាល​ទី​២ នា​សម័យ​កូ​វី​ដ​១៩ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ថា នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​កិច្ចសន្យា និង​គ្រូបង្រៀន​ក្រប​ខណ្ឌ ដែល​ចាត់​ឲ្យ​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​បង្រៀន​នៅ​ពេល​បើក​ដំណើរការ​បង្រៀន​នៅ​ដំណាក់កាល​ទី​២ នា​សម័យ​កូ​វី​ដ​១៩ ។

ការ​ប្រកាស​របស់​ក្រសួង ខណៈ​ដែល​គ្រូបង្រៀន​មួយ​ចំនួន​បាន​កំពុង​ទន្ទឹម​រង​ចាំ​លទ្ធផល​នៃ​បើក​ប្រាក់ខែ​នេះ​ជា​ច្រើន​ខែ​មក​ហើយ មាន​សភាព​ស្ងាត់ជ្រងំ ខណៈ​គាត់​បាន​ខិតខំ​បង្រៀន​កន្លង​មកនេះ ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវ​ជ និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​បាន​ឯកភាព​ជា​គោលការណ៍​ផ្តល់​ប្រាក់​ឧបត្ថម្ភ​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​គ្រួ​បង្រៀន​កិច្ចសន្យា​រយៈពេល​៤​ខែ​កន្លង​មក ចាប់ពី​ថ្ងៃ​កញ្ញា ដល់​ខែធ្នូ សម្រាប់​ឆ្នាំ​សិក្សា​២០១៩ -២០២០ ។

លោក​បន្ត​ថា ក្រសួង​ក៏​បាន​ឯកភាព​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​ប្រាក់​ដល់​គ្រូបង្រៀន​ក្នុង​ក្រប​ខណ្ឌ​ដែល​ត្រូវ​បាន​តែ​តាំង​ឲ្យ​បំពេញភារៈកិច្ច​បន្ថែម ចំពោះ​គ្រឹះស្ថានសិក្សា​សាធារណៈ​ណា​ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ​នូវ​ដំណាក់កាល​ទី​២ នៃ​ឆ្នាំ​សិក្សា​២០១៩-២០២០ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​បញ្ជាក់​ថា ៖«​ចំពោះ​មុខ​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​បន្ត​ពិនិត្យ​លទ្ធផល​ភាព​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​ចំពោះ​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ដែល​កំពុង​បង្រៀន​ទាំងអស់​ផ្តល់​ឡើង​វិញ​ប្រាក់​កម្រៃ​ចំពោះ​គ្រូបង្រៀន​រៀន​ពី​ថ្នាក់​ពី​វេន គ្រូបង្រៀន ថ្នាក់​គួប និង​គ្រូបង្រៀន​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ដែល​បាន​បង្រៀន​រហូត​ដល់​បញ្ចប់​ឆ្នាំ​សិក្សា​២០១៩ -២០២០​ផង​ដែរ ។

សូម​ជម្រាប​ថា ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​មុន​ឈាន​ដល់​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ ក្រសួង​អប់រំ បែងចែក​ជា​៣ ដំណាក់កាល គឺ ដំណាក់កាល​ទី​១ សាលារៀន មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​២ សាលារៀន មាន​ស្តង់ដា​មធ្យម និង​ដំណាក់កាល​ទី​៣ សាលារៀន មាន​ស្តង់ដា​អប្បបរមា ។

ប៉ុន្តែ​មុន​ឈាន​ដល់​បើក​សាលារៀន​ជា​ដំណាក់កាល​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​សម្រេច​ប្រកាស​បិទ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០​បន្ទាប់ ពី​ប្រកាស​បិទ​សាលា​រដ្ឋ និង​ឯកជន​នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នា​២០២០ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ទៅ​ដល់​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ