អាជីវករ​ផ្សារ «​ប៊ុ​ណ្ណា ផ្លា​ហ្សា​» តវ៉ា​នៅ​មុខ​សាលាខណ្ឌ​សែន​សុខ សុំ​ឱ្យ​ជួយ​បញ្ចុះតម្លៃ​តូប


រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់ដូរនៅក្នុង​ផ្សារ​ឯកជន​មួយ​យីហោ «​ប៊ុ​ណ្ណា ផ្លា​ហ្សា​» ជា​ច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​ខណ្ឌ​​សែន​សុខ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​​​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ជួយ​ដោះស្រាយ​រឿង​បញ្ចុះតម្លៃ​តូប​ប្រចាំខែ ដោយសារ​តែ​ពួក​គាត់​លក់​ដូរ​​អត់​សូវ​ដាច់ ។

ប្រភព​បានឱ្យ​ដឹង​ថា អាជីវករ​ទាំងនោះ​មាន អ្នកលក់​ខោអាវ​, លក់​បន្លែ ត្រី សាច់ និង​អ្នកលក់​ចាប់ហួយ​ផង​ដែរ ។ ទោះបីជា​យ៉ាង​ណា​​ក៏​ដោយ ការ​ប្រមូលផ្តុំ​នេះ មិន​ត្រូវ​បាន​ជួប​លោក​អភិបាល​ខណ្ឌ​នោះ​ទេ ដោយ​ត្រូវ​បាន​សន្យា​លើក​ពេល​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២២ ឧសភា ខាង​មុខ​នេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ