ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​រៀបរាប់​ពី​ការ​អង្គុយ​យំ​ម្នាក់ឯង​ដោយ​មិន​អាច​ការពារ និង​មើលថែ​ប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំឭក​ពី​ការ​អង្គុយ​យំ​ម្នាក់ឯង អាណិត​ប្រពន្ធ​មិន​អាច​មើលថែ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ កាលពី​៤៤​ឆ្នាំ​មុន ។ សម្រាប់​ខួប​នៃ​ការ​បាត់​បង់ជីវិត​កូនប្រុស​ច្បង​លើក​ទី​៤៤​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំឭក​ពី​ការ​អង្គុយ​យំ​ម្នាក់ឯង អាណិត​ប្រពន្ធ​មិន​អាច​មើលថែ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ កាលពី​៤៤​ឆ្នាំ​មុន ។ សម្រាប់​ខួប​នៃ​ការ​បាត់​បង់ជីវិត​កូនប្រុស​ច្បង​លើក​ទី​៤៤​ឆ្នាំ (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០) សម្តេច​តេ​ជោ ហ៊ុន​សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​ឆ្នាំ​២០២០​ថា ៖«​ខ្ញុំ​អង្គុយ​យំ​ម្នាក់ឯង​អាណិត​ខ្លួន អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ក្នុង​ពេល​ដែល​ប្តី​មិន​អាច​ការពារ និង​ថែទាំ​ប្រពន្ធ​បាន​រហូត​ខ្ញុំ​គិត​ថា មិន​គួរ​មាន​ប្រពន្ធ មានកូន​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ កំពុង​ជួបនឹង​គ្រោះថ្នាក់​បែប​នេះ​ទេ ។ ខ្ញុំ​មិន​សម្រាក​ទេ និង​បន់​អោយ​តែ​មេឃ​ឆាប់​ភ្លឺ​» ។

សម្តេច​លើក​ឡើង​ទៀត​ថា ខ្ញុំ​បាន​ពិនិត្យ​សម្ភារៈ​របស់ខ្ញុំ​ឡើង​វិញ ដែល​កាំភ្លើង​ខ្ញុំ​បាន បញ្ចូល​គ្រាប់​កាំភ្លើងខ្លី​ម៉ាក K54 សម្រាប់​ក្រ​វ៉ា​ត់​នឹង​ចង្កេះ និង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត​ម៉ាក K59 ដាក់​ក្នុង​កា បូ​ប​ស្ពាយ​របស់ខ្ញុំ ។ កាំភ្លើង​ទាំង​២​ដើម បើក​សោរ​ត្រៀមប្រយុទ្ធ​ហើយ​ស្រេច ព្រោះ​បារម្ភ​ប្រធាន​យោធា​តំបន់​បោក​ខ្ញុំ​យក​ទៅ​ចាប់ ឬ​សម្លាប់​ក្រៅ​អង្គភាព ។ ម៉ោង​ប្រមាណ​៥ មិន​ទាន់​ភ្លឺ​ផង ប្រធាន​យោធា​តំបន់​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​រៀបចំ​ខ្លួន​ហើយ​ឬ​នៅ យើង​ចេញដំណើរ​ទាន់​ពេល​ព្រឹក ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា រួច​ហើយ​បង ។ ប្រធាន​យោធា​តំបន់​បាន​ប្រាប់​ខ្ញុំ​ថា សែន​ឯង​ជា​អ្នក​ជិះ​ម៉ូតូឌុប​ខ្ញុំ ។ ពេល​នោះ​ខ្ញុំ​គិត​ថា​ពិតជា​មិន​ស្រួល​ហើយ ហេតុ​អី​គាត់​អោយ​ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​ទៅ​ទៅ​វិញ0x017d7 ឆ្លៀតពេល​មិ ន​ទាន់​ចេញពីផ្ទះ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ដក​យក​កាំភ្លើង​ចេញពី​ស្រោម​មក​សៀត​នឹង​ចង្កេះ​ឆ្វេង​វិញ ងាយស្រួល​ប្រើ​ដៃស្តាំ​ដក​ចេញ​ហើយ​បាញ់​តែ​ម្តង ។

សម្តេច​បន្ថែម​ទៀត​ថា ពេល​ជិះ​ម៉ូតូ​ចេញ​មក​តាម​ផ្លូវ​ខ្ញុំ​គិត​ថា ប្រ​សិន​ម្នាក់​នេះ​ដក​កាំភ្លើង​ភ្ជង់​ខ្ញុំ​ពីក្រោយ ខ្ញុំ​ត្រូវ​ផ្តួល​ម៉ូតូ​ភ្លាម ដើម្បី​ឱ្យ​ដួល​ទាំងអស់​គ្នា និង​ដើម្បី​កុំអោយ​គាត់​បាញ់​ខ្ញុំ​ពី ក្រោយ​បាន ។ ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​អោយ​លឿន ព្រោះ​គាត់​ពិតជា​មិន​ហ៊ាន​បាញ់​ទេ នៅ​ពេល​ម៉ូតូ​នៅ​មាន​ល្បឿន​លឿន ។ នេះ​ជា​ការ​ដែល​ខ្ញុំ​គិត ដើម្បី​ការពារ​ជីវិត​នា​ពេល​នោះ តែ​រឿង​បែប នេះ​មិន​បាន​កើតឡើង​នា​ពេល​នោះ​ទេ ដូចនេះ​បានជា​ខ្ញុំ​យក​កា​រស​ន្ឋិ​ដ្ឋា​ន​មួយ​ថា មូលហេតុ​ដែល​គាត់​អោយ​ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​អាច​បណ្តាល​មក​ពី​គាត់​មិន​ទុកចិត្ត​ខ្ញុំ ខ្លាច​ខ្ញុំ​បាញ់​គាត់​ពីក្រោយ​ដូច ដែល​ខ្ញុំ​គិត​ទៅ​លើ​រូប​គាត់​នៅ​ពីក្រោយ​ខ្ញុំ​ដែរ ។ ផ្លូវជាតិ​លេខ​៧ ពី​ឃុំ​ទ​ន្លូ​ង មក​មន្ទីរ ពេទ្យ​នៅ អនុ​វិទ្យាល័យ​មេមត់ ទទួល​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​តាំងពី ឆ្នាំ​១៩៧០-១៩៧១ ពេល​ដែល​កងទ័ព​អា​មេ​រិ​ក និង​វៀតណាម​ខាងត្បូង បញ្ជូន​រថក្រោះ​មក​បើកបរ​លើ​ផ្លូវ​នេះ​នៅ​ពេល​ដែល​គេ​ចូល​ឈ្លានពាន​កម្ពុ​ជានា​ពេល​នោះ ។ ដូចនេះ​ទោះ​ត្រូវ​ជិះ​លឿន ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូម៉ែត្រ យើង​ត្រូវ​ប្រើ​ពេល​ប្រមាណ​មួយ​ម៉ោង ។ ចេញ​មក​ម៉ោងជាង​៥ មក​ដល់​មន្ទីរពេទ្យ​ម៉ោងជាង​៦​ព្រឹក ។ ពេល​ដល់​មន្ទីរពេទ្យ ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទី រ​ពេទ្យ​ប្រធាន​យោធា​តំបន់​សួរ​ខ្ញុំ​ថា ចូល​មន្ទីរពេទ្យ​ធ្វើ​អី0x017d7 ខ្ញុំ​ឆ្លើយ​ថា ចូល​មើល​ប្រពន្ធ​ខ្ញុំ​បន្តិច ព្រោះ​គាត់​សម្រាក​ពេទ្យ​នៅ​ទី​នេះ ។ គាត់​ថា តែ​បន្តិច​ទេ​ណា​ប្រញាប់​ធ្វើ​ដំណើរ​ទាន់​ព្រឹក ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ក្រោយ​ម៉ោង​៦​ព្រឹក ភាព​តក់ស្លុត​បាន កើតឡើង​សម្រាប់​រូប​ខ្ញុំ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ដល់​មន្ទីរពេទ្យ មាន​ស្ត្រី​ដែល​សម្រាក​ព្យាបា ល​ជាមួយ​ភរិយា​ខ្ញុំ​បាន​ស្រែក​ប្រាប់​ខ្ញុំ​ថា ប្អូន​ប្រពន្ធ ប្អូន​ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ ។ ឯ​បង​ៗ​ផ្សេង​ទៀត​ស្រែ​កថា រ៉ា​នី ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ ។ មាន​បងស្រី​ម្នាក់​បាន​និយាយ​ថា​រវល់​ទៅ​ណា​មិន​មក​មើល​ប្រពន្ធ​ទុក​អោយ​ប្រពន្ធ​ឆ្លងទន្លេ​តែឯង ។​ល​។ ខ្ញុំ​ពុំ​ឆ្លើយ​តប​ជាមួយ​ពួក​គាត់​ទេ តែ​ប្រឹង​រត់​សំដៅ​ទៅ​បន្ទប់​សម្រាលកូន ដែល​បិទទ្វារ​ជិត ខ្ញុំ​រុញ​ទ្វារ​បើក ឡើង​មិនឃើញ រ៉ា​នី ទេ​ព្រោះ​ពេទ្យ​បាន​បញ្ជូន រ៉ា​នី នៅ​បន្ទប់​សម្រាក​មួយ​ផ្សេង​ទៀត ។

សម្តេច​បញ្ជាក់​ថា ៖« និស្ស័យ​ឪពុក និង​កូន ខ្ញុំ​បែរជា​សម្លឹង​ទៅ​ឃើញ​ទារក​មួយ​ដែល​កំពុង​ហូរ​ឈាម​ចេញ​តាម​មាត់ មាន​ស្លាកស្នាម និង​ឆ្អឹងខ្នង​ប៉ះ​នឹង​ជ្រុង​គ្រែ​បាក់ឆ្អឹង​ខ្នង និង​មាន ប្រឡាក់​ដី ។ នោះ គឺ​កូន​នេះ​កើតមក​ត្រូវ​ពេទ្យ​ធ្វើ​អោយរ​បូត​ពី​ដៃ​ធ្លាក់​ទៅ​លើ​ជ្រុង​គ្រែ ហើយ​ធ្លាក់​ទៅ​ដី​ទើប​រើស​ពី​ដី​មក​ដាក់​ចោល​លើ​គ្រែ​វិញ ។ ដោយ​ឃើញ កូន​នៅ​ហូរ​ឈាម​តា ម​មាត់​នៅឡើយ ខ្ញុំ​ប្រឹង​ស្រែក​អោយ​គេ​ជួយ​សង្គ្រោះ​ជីវិត​កូន​ខ្ញុំ​» ។

សម្តេច​លើក​ឡើង​ទៀត​ថា អ្នកជម្ងឺ​ជា​ស្ត្រី​៥​នាក់ បាន​ចូល​មក​ជួយ​មើល​ដោយ​ក្តី​អាណិត បន្តិច ក្រោយមក​ប្រធាន​មន្ទីរពេទ្យ​ក៏​បាន​ចូល​មក​ដល់ ។ គាត់​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​បាន​សំដែង​នូវ​ការ​សោកស្តាយ និង​សុំ​ការ​អា​ធ្យា​ស្រ័យ​ជំនួស​គ្រូពេទ្យ ដែល​ធ្វើការ​ធ្វេសប្រហែស ធ្វើ​អោយ​មានរឿង​សោកនាដកម្ម​នេះ​កើតឡើង ។ ខ្ញុំ​បាន​ស្នើ​សុំ​ប្រធាន​មន្ទីរពេទ្យ​អោយ​ជួយ​រក​ចបកាប់ ដើម្បី​ខ្ញុំ​យក​សាកសព​កូន​ខ្ញុំ​ទៅ​កប់ ប៉ុន្តែ​ស្រាប់តែ​ប្រធាន​យោធា​តំបន់​ស្រែក​ពី​មាត់ទ្វារ​មក​ថា មិនបាច់​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ខ្លួនឯង​ទេ មាន​ពេទ្យ​យក​ទៅ​កប់​ហើយ ។ ពេល​ឃើញ​ប្រធាន​យោធា​តំបន់​មក​ដល់ ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ទៅ​គាត់​ដោយ​ពាក្យ​រាបសា​រទាំង​ទឹកភ្នែក​ថា ខ្ញុំ​សុំ​អនុញ្ញាត​ពី​បង ដើម្បី​យកស​ពកូន​ទៅ​កប់ និង​នៅ​មើលថែ​ប្រ​ពន្ទ​ខ្ញុំ ដែល​ទើប​ឆ្លងទន្លេ ។

សម្តេច​បញ្ជាក់​ថា​៖« អា​ឃោរឃៅ​មួយ​នេះ​ចាប់ផ្តើម​បញ្ចេញ​នូវ​សារជាតិ​របស់​វា មក​ហើយ វា​មិន​គ្រាន់តែ​មិន​ចូលរួម​សោកស្តាយ​នូវ​ការ​បាត់បង់​ដ៏​ធំធេង​របស់ខ្ញុំ តែ​វា​បែរជា​យក​ពេល​នេះ​មក​បំបាក់ស្មារតី​ខ្ញុំ​ទៀត​ផង ។ ចម្លើយ​របស់​វា​មក​កាន់​ខ្ញុំ​ដំបូង​វា​និយាយ​ថា ចរិត​ពួក​អនុ​ធន​មិន​កែប្រែ​សោះ កម្មសិទ្ធិ​មនោសញ្ចេតនា​ក្រាស់ មិត្ត​ឯង​មិនមែន​គ្រូពេទ្យ​ទេ បើ​មិត្ត​ឯង​នៅ​ក៏​អា​កូន​នេះ​មិន​រស់​ឡើង​វិញ​ដែរ ។ មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ហើយ​មិនបាច់​កប់​ខ្លួនឯង​ទេ ។ ការងារ​អង្គការ​សំខាន់​ជាង​ការងារ​បុគ្គល ។ ឮ​សំដី​បែប​នេះ​កំហឹង​ខ្ញុំ​ក្តៅ​រោលរាល​ពេញ​ខ្លួន តែ​ការ​អត់ធ្មត់​គឺជា​រឿង​ចាំបាច់ ព្រោះ​ការ​ដឹកនាំ​ការ​តស៊ូ​រំដោះប្រទេស​ពី​ពួក​អង្គការ​ទើប​អស់​មនុស្ស​បែប​តិរច្ឆាន​នេះ ។ មុន​វា​ដើរ​ចេញ​ទៅ​វា​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ទៅ​ចាំ​នៅ​ខាងក្រៅ​១៥​នាទី ត្រូវ​ចេញដំណើរ ។

ប្រធាន​មន្ទីរពេទ្យ​ដែល​នៅ​ទីនោះ​ដែរ សំដែង​ការ​ហួសចិត្ត​ផង និង​ភ័យ​ខ្លាច​ផង ហើយ​ចូលរួម​អាណិតអាសូរ​ដល់​ខ្ញុំ »​។ សម្តេច​បាន​លើក​ឡើង​ទៀត​ថា ជាមួយ​ទឹកភ្នែក​ដែល​ស្រក់​មក​មិន​ឈប់ ខ្ញុំ​បាន​ទាញ​យក​ក្រ​ម៉ា ពី​ករ​ខ្ញុំ​ដែល​សើម​ដោយ​ទឹកភ្នែក​របស់ខ្ញុំ​មក​រុំ​សព​កូន​របស់ខ្ញុំ ហើយ​ស្នើ​សុំ​ប្រធាន​មន្ទីរពេទ្យ​អោយ​ជួយ​រក​ក្រដាស់​សរសេរ​អក្សរ​ថា (​កំសត់​) ដាក់​ក្នុង​កូន​ដប ដើម្បី​យក​ទៅ​កប់ ជាមួយ​កូន​ខ្ញុំ ។ បំណង​របស់ខ្ញុំ គឺ​ដាក់​ឈ្មោះ​កូន​នេះ​មានឈ្មោះ​ថា «​កំសត់​» និង​ងាយ​ចំណាំ​ដោយ​យើង​មាន​អក្សរ​នៅ​ក្នុង​ដប​បិទ​ជិត ។ ខ្ញុំ​មិន​ច្បាស់​ថា​ប្រធាន​មន្ទីរពេទ្យ ធ្វើ​តាម​សំណូមពរ​ខ្ញុំ ឬ​អត់​នោះ​ទេ ព្រោះតែ​ប៉ុន្មាន​ខែ​ក្រោយមក​គាត់​ក៏​ត្រូវ​ពួក​អង្គការ​ចាប់​យក​ទៅ​សម្លាប់​ដែរ ។ ដូចនេះ​ហើយ ទើប​ខ្ញុំ​មិនដឹង​ថា សព​កូន​របស់ខ្ញុំ​កប់​នៅ​ទីណា​ពិតប្រាកដ ។ បន្ទាប់​ពី​រុំ​សព​កូន និង​ផ្តាំផ្ញើ​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​រួច​ហើយ ខ្ញុំ​ប្រញាប់​ទៅ​រក រ៉ា​នី ដែល​កំពុង​អាំងភ្លើង​នៅ​បន្ទប់​មួយទៀត ។

តាម​ពិត រ៉ា​នី មិន​បានឃើញ​មុខ​កូន​យ៉ាងណា​នោះ​ទេ ។ យើង​ជា​ប្តី​ប្រពន្ធ​ក្មេង​ៗ មើល​មុខ​គ្នា​យំ​ដោយ​ការ​ស្តាយស្រណោះ ។ ខ្ញុំ​មិន​មាន​ក្រ​ម៉ា​ជូត ទឹកភ្នែក​ទៀត​ទេ ដោយសារ​ក្រ​ម៉ា​បាន​យក​ទៅ​រុំ​សព​កូន ទៅ​ហើយ​មាន​ដៃ​អាវ​ទាំង​សងខាង​សម្រាប់​ជូត​ទឹកភ្នែក​ដ៏​ឈឺចាប់​នេះ ។ រ៉ា​នី ផ្តល់​ក្រ​ម៉ា​អោយ​ខ្ញុំ​ទាំង​ខ្លួន​នាង​នៅរ​ងារ​ញ័រញាក់ បន្ទាប់​ពី​ឆ្លងទន្លេ​ទើបបាន​ប្រហែល​ជាង​មួយ​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ