ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នត់គំនិត​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​មហាសេដ្ឋី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ

4 ឆ្នាំ មុន

ពេល​ខ្លះ​បុគ្គល​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាក់មុខ​អស់​ជា​ច្រើន​ឆ្នាំ​មុន​នឹង​អាច​មាន​ថ្ងៃ​ជោគជ័យ​បាន​។ មូលហេតុ គឺ​ដើម្បី​ជោគជ័យ មនុស្ស​ម្នាក់​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ការ​សាកល្បង ការ​បរាជ័យ និង​ការ​រៀនសូត្រ​ពី​ការ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត រហូត​អាច​រក​ឃើញ​ឱកាស​ដែល​ជួយ​ឲ្យ​ពួក​គេ​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​បាន​។ ខាងលើ គឺជា​ផ្នែក​មួយ​នៃ​ផ្នត់គំនិត​របស់​អ្នកមាន​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ…

ពេល​ខ្លះ​បុគ្គល​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាក់មុខ​អស់​ជា​ច្រើន​ឆ្នាំ​មុន​នឹង​អាច​មាន​ថ្ងៃ​ជោគជ័យ​បាន​។ មូលហេតុ គឺ​ដើម្បី​ជោគជ័យ មនុស្ស​ម្នាក់​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ការ​សាកល្បង ការ​បរាជ័យ និង​ការ​រៀនសូត្រ​ពី​ការ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត រហូត​អាច​រក​ឃើញ​ឱកាស​ដែល​ជួយ​ឲ្យ​ពួក​គេ​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​បាន​។

ខាងលើ គឺជា​ផ្នែក​មួយ​នៃ​ផ្នត់គំនិត​របស់​អ្នកមាន​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ ប៉ុន្តែ​មិន​មាន​មនុស្ស​​ច្រើន​ទេ ដែល​ហ៊ាន​អនុវត្ត​តាម​ផ្នត់គំនិត​នេះ ព្រោះ​មិន​មាន​នរណា​ចង់​ខ្មាស់​គេ ឬ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​មុន​នឹង​អាច​មើលឃើញ​លទ្ធផល​ពិតប្រាកដ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អនុវត្ត​តាម​ផ្នត់គំនិត​ខាងក្រោម​នេះ អ្នក​ប្រហែលជា​មានឱកាស​ជោគជ័យ​ច្រើន​ជាង ៖

១. ចំណាយពេល​របស់​អ្នក​លើ​ការ​ទិញ​ទ្រព្យសម្បត្តិ
អ្នកមាន​ជា​មនុស្ស​ដែល​វិនិយោគ​លើ​ទ្រព្យសម្បត្តិ ខណៈ​ដែល​អ្នក​ក្រីក្រ​យក​លុយ​ទៅ​ទិញ​សម្ភារៈ​ដែល​បាត់បង់​តម្លៃ​តាម​ពេលវេលា​។ ពេល​ដែល​អ្នកទិញ​សម្ភារៈ​កាន់តែ​ច្រើន សេរីភាព​របស់​អ្នក​ក៏​បាត់បង់​ច្រើន​ដែរ​។ ឧទាហរណ៍​ដូច​ជា​ការ​បង់​រំលស់​រថយន្ត​ទំនើប​ជាដើម​។

ប៉ុន្តែ​ដើម្បី​អាច​រកបាន​ទ្រព្យសម្បត្តិ​ដែល​ល្អ អ្នកមាន​តែងតែ​ព្យាយាម​រៀនសូត្រ​ពី​ការ​វិនិយោគ និង​ការ​ចាត់ចែង​លុយ ព្រោះ​ពួក​គេ​ដឹង​ថា ចំណេះដឹង​ទាំងនេះ​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​រក​លុយ​។

២. ទ​ទួ​ក​យក​ការ​រិះគន់​ច្រើន​ជាង​ការ​កោតសរសើរ
មនុស្ស​ជា​ច្រើន​ព្យាយាម​គេចខ្លួន​ពី​ការ​រិះគន់ និង​ចង់​ស្តាប់​តែ​ការ​កោតសរសើរ​តែ​ប៉ុណ្ណោះ​។ វា​ជា​មូលហេតុ​ធំ​មួយ​ដែល​រាំងស្ទះ​មនុស្ស​មួយ​ចំនួន​មិន​ឲ្យ​ជោគជ័យ​។ ការ​ពិត​ជាក់ស្តែង មនុស្ស​ភាគច្រើន​ភ័យ​ខ្លាច​ការ​បរាជ័យ និង​ការ​រិះគន់​ណាស់ ប៉ុន្តែ​បទ​ពិសោធន៍​ទាំងនេះ​ផ្តល់​ជា​មេរៀន​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​លូតលាស់​បន្ថែម​បាន​។

៣. កុំ​ខ្លាច​ការ​ខ្មាស់​អៀន
គ្រាន់តែ​បរាជ័យ​មិន​មាន​ន័យ​ថា អ្នកជា​មនុស្ស​បរាជ័យ​ទេ​។ មនុស្ស​តែងតែ​ចង់បាន​ការ​ទទួល​ស្គាល់​ពី​សង្គម និង​មនុស្ស​ជុំវិញ​ខ្លួន​។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ដើម្បី​ទទួល​បានការ​ទទួលស្គាល់​នេះ អ្នក​ត្រូវធ្វើ​អ្វី​ដែល​អ្នក​ដទៃ និង​សង្គម​សើច ឬ​មិន​យល់​ស្រប​ជាមួយ​អ្នកជា​មុន​សិន​។

មហាសេដ្ឋី​ធំ​ៗ​លើ​លោក​ជា​ច្រើន​រូប​មិនមែន​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​តាម​អ្នក​ដទៃ​ទេ តែ​ជា​មនុស្ស​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល ឬ​សេវាកម្ម​មួយ​ដែល​ពួក​គេ​គិត​ថា អាច​ជួយ​ដល់​មនុស្ស​បាន ទោះជា​ក្នុង​ពេល​នោះ​មនុស្ស​មិន​បាន​គិត​ថា ពួក​គេ​ត្រូវការ​ផលិតផល ឬ​សេវាកម្ម​ទាំងនោះ​ពិតមែន​ក្តី​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ theladders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ