ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រាំងស្ទះ​របស់​បុគ្គល​ដែល​មាន​សមត្ថ​ភាព និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ

4 ឆ្នាំ មុន

ប្រសិនបើ​ពិភពលោក​នេះ​ល្អ​ឥត​ខ្ចោះ នោះ​មនុស្ស​ដែល​ពូកែ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ប្រហែល​ក្លាយជា​អ្នកមាន ឬ​បុគ្គល​ដែល​ជោគជ័យ​ក្នុង​សង្គម​របស់​ពួក​គេ​ហើយ​។ ប៉ុន្តែ​ជាក់ស្តែង​វា​មិន​តែងតែ​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ មាន​មនុស្ស​ដែល​ពូកែ និង​ឧស្សាហ៍​ព្យាយាម​ជា​ច្រើន​អ្នក​ដែល​ត្រូវ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ដែល​មាន​សមត្ថភាព​ទាប​ជាង​ខ្លួន​។ ប្រសិនបើ​អ្នក​គិត​ថា អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ…

ប្រសិនបើ​ពិភពលោក​នេះ​ល្អ​ឥត​ខ្ចោះ នោះ​មនុស្ស​ដែល​ពូកែ និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ប្រហែល​ក្លាយជា​អ្នកមាន ឬ​បុគ្គល​ដែល​ជោគជ័យ​ក្នុង​សង្គម​របស់​ពួក​គេ​ហើយ​។ ប៉ុន្តែ​ជាក់ស្តែង​វា​មិន​តែងតែ​ដូច្នេះ​ទេ​។ ផ្ទុយ​មក​វិញ មាន​មនុស្ស​ដែល​ពូកែ និង​ឧស្សាហ៍​ព្យាយាម​ជា​ច្រើន​អ្នក​ដែល​ត្រូវ​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ដែល​មាន​សមត្ថភាព​ទាប​ជាង​ខ្លួន​។

ប្រសិនបើ​អ្នក​គិត​ថា អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ មូលហេតុ​ខាងក្រោម​អាច​ជា​កត្តា​រាំងស្ទះ​ធំ​ៗ​ដែល​អ្នក​មិន​ចាប់អារម្មណ៍​៖

១. អ្នក​គិត​ថា អ្នក​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង
មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​មិន​មាន​ទម្លាប់​ពឹងផ្អែក​លើ​អ្នក​ដទៃ​ច្រើន​សម្រាប់​ការងារ​ទេ​។ ព្រោះតែ​ការ​ជឿជាក់​ដែល​ពួក​គេ​មាន​លើ​ការងារ​ខ្លួនឯង ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ជាក់ស្តែង នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ទាំងអស់ ចុង​ក្រោយ​អ្នក​មិន​អាច​សម្រេច​បាន​អ្វី​ច្រើន​ទេ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​មាន​អ្វីមួយ​ដែល​អ្នក​ពូកែ​ធ្វើ​ពិតប្រាកដ​។ ប្រសិនបើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ខ្ពស់ អ្នក​គួរតែ​មាន​ជំនាញ​យ៉ាង​ហោច​ណាស់​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ និង​ទទួល​បានការ​ទទួលស្គាល់​ពី​អ្នក​ដទៃ​ក្នុង​វិស័យ​។

២. អ្នក​ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​ក្រៅ​ខ្លួន
មនុស្ស​ខិតខំ​ប្រឹងប្រែង ព្រោះតែ​មានការ​ជំរុញ​ខុស​ៗ​គ្នា​ពីរ​។ ការ​ជំរុញ​ទី​មួយ​គឺ​ការ​ជំរុញ​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក​ដែល​មាន​ដូច​ជា​ការ​មានចិត្ត​ចង់​អភិវឌ្ឍន៍​ខ្លួន ការ​ចូល​ចិត្ត និង​ការ​ចង់​សម្រេច​អ្វីមួយ​ជាដើម​។ ការ​ជំរុញ​មួយទៀត​គឺ​ការ​ជំរុញ​ដោយ​កត្តា​ក្រៅ​ខ្លួន​ដែល​មាន​ដូច​ជា​លុយ ការ​ជៀសវាង​ទណ្ឌកម្ម ឬ​ការ​ទទួលស្គាល់​ពី​អ្នក​ដទៃ​ជាដើម​។

កត្តា​ក្រៅ​ខ្លួន​ក៏​អាច​ជំរុញ​ឲ្យ​អ្នកធ្វើការ​បាន​ល្អ​ជាង​មុន​ដែរ ប៉ុន្តែ​អ្នក​មិន​អាច​ពឹងផ្អែក​លើ​វា​បាន​យូរ​ឡើយ​។ ផ្ទុយ​មក​វិញ កត្តា​ក្នុង​ខ្លួន​របស់​អ្នក​នឹង​អាច​ឲ្យ​អ្នកមាន​កម្លាំងចិត្ត​ធ្វើការ​ងារ​បាន​យូរ​ជាង​។

៣. អ្នក​ភ្លេច​មើលថែ​ខ្លួនឯង
ជា​រៀងរាល់ថ្ងៃ អ្នក​ដទៃ​កំពុង​តែ​យក​ពេលវេលា និង​ការ​ចាប់អារម្មណ៍​របស់​អ្នក មិន​ថា​ជា​ក្រុម​គ្រួសារ ឬ​ការងារ​ទេ​។ មនុស្ស​ម្នាក់​ៗ​តែងតែមាន​ទំនួល​ខុស​ត្រូវ​ដែល​មិន​អាច​ចោល​បាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ងាយស្រួល​ណាស់​ក្នុង​ការ​ភ្លេច​មើលថែ​ខ្លួនឯង​។

ការ​សម្រាក​ពី​មនុស្ស​ដទៃ និង​ពី​ការងារ​មាន​សារៈសំខាន់​ណាស់​ព្រោះ​អ្នកមាន​ពេល​គិត​ពី​អ្វី​ដែល​អ្នក​ពេញចិត្ត និង​អ្វី​ដែល​អ្នក​ត្រូវ​កែសម្រួល​ទាំង​ក្នុង​ការងារ និង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​ជាដើម​។ អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នកជា​អ្នក​មើលថែ​ផ្ទាល់ខ្លួន​របស់​ខ្លួនឯង​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ theladders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ