ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យអុំទូក​ថ្ងៃ​ទី​១ មាន​​ប្រជា​ពល​រដ្ឋ​ចន្លោះ​​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​នាក់​មក​លេង​​កម្សាន្ត​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​នៅ​ថ្ងៃ​ទី​១ នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​នាក់ ឬ​ស្មើនឹង​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ទី​១ ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​នៅ​ថ្ងៃ​ទី​១ នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​នាក់ ឬ​ស្មើនឹង​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ទី​១ ឆ្នាំ​មុន ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​លេង​កំសាន្ត​នៅ​តាម​សួនច្បារ​នានា និង​ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង ព្រមទាំង​ទស្សនាការ​បាញ់​កាំជ្រួច​ប្រកបដោយ​ស្នាមញញឹម និង​សប្បាយ​រីករាយ​ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែតុលា ឆ្នាំ​២០២០ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​លេង​កំសាន្ត​ក្នុង​មូលដ្ឋាន​ខណ្ឌ និង​រៀបចំ​ទូក​ទេសចរណ៍ ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ ។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​យប់​នេះ ឃើញ​ថា មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ប្រមាណ ៤០% ទៅ​៥០% ឬ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃ​ទី​១ ឆ្នាំ​មុន ដែល​បងប្អូន​បាន​មក​លេង​កំសាន្ត នៅ​តាម​បណ្តោយ​សួនច្បារ ច្រាំង​ទន្លេ មុខ​ព្រះ​បរមរាជវាំង និង​ទី​សប្បាយភាព​ផ្សេង​ៗ​ទៀត ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ប្រកបដោយ​ស្នាមញញឹម និង​ភាព​រីករាយ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចុះ​ជាប់​ជា​ប្រចាំ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​រក្សា​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ទៅ​លេង​កម្សាន្ត​រហូត​ដល់​ចប់​កម្មវិធី និង​ប្រជាពលរដ្ឋ​អញ្ជើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ