ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​លួច​ចាក់​ដី​ចូល​បឹង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​ត្រូវ​រដ្ឋបាល​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​​វិញ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ចាក់​ដី​ចូល​ក្នុង​បឹង​ប្រវត្តិសាស្ត្រ (​បឹង​កង្កែប​) មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ…

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ចាក់​ដី​ចូល​ក្នុង​បឹង​ប្រវត្តិសាស្ត្រ (​បឹង​កង្កែប​) មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​លប​លួច​ចាក់​លប់​ធ្វើ​ជា​កម្មសិទ្ធិ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា​នេះ ត្រូវ​បាន​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ដឹក​នាំ​ដោយ​លោក ព្រហ្ម មុន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​រដ្ឋបាល​ជលផល ចុះ​ធ្វើការ​ហាមឃាត់ និង​បាន​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​វិញ​ជា​កំហិត​។

យោង​តាម​ប្រភព​ពី​លោក ព្រហ្ម មុន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ដំណឹង​អំពី​សកម្មភាព​លប​លួច​ចាក់​ដី​ចូល​បឹង​ប្រវត្តិសាស្ត្រ (​បឹង​កង្កែប​) ភ្លាម លោក​ក៏​បាន​រាយការណ៍​ជូន​លោក ស កក្កដា អភិបាលស្រុក និង​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្នើ​សុំ​យោបល់​អំពី​បទល្មើស​នេះ​។

ក្រោយ​ពី​ទទួល​បានការ​បញ្ជា​ផ្ទាល់ លោក​ក៏​បាន​ដឹកនាំ​ក​ម្លាំៈ​គ​ណះ​បញ្ជាការ​ឯកភាព​ស្រុក សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល ចុះ​ធ្វើការ​ហាមឃាត់​ភ្លាម​ៗ និង​បាន​កំណត់​ឱ្យ​កាយ​ដី​ចេញ​វិញ​ទាំងអស់ ចំពោះ​ម្ចាស់​ទីតាំង​វិញ រដ្ឋបាល​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​កសាង​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​។

ដោយឡែក​ចំពោះ​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​គ្រឿងចក្រ​ដែល​កំពុង​កាយ​ដី​ចេញ​វិញ​នោះ គឺជា​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ដែល​​រដ្ឋបាល​ខេត្ត​ស្នើ​សុំ​ឱ្យ​ជួយ​ការ​ដី​ចេញ ព្រោះ​គ្រឿងចក្រ​បង្ក​បទល្មើស​បាន​គេចខ្លួន​បាត់ មុន​ពេល​ដែល​កម្លាំង​ចំរុះ​ទៅ​ដល់​ម្ល៉េះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ