ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ​ហិរញ្ញវត្ថុ​ដែល​អ្នក​គួរ​មាន ប្រសិនបើ​អ្នក​នៅ​មានការ​ងារ​ធ្វើ​ក្នុង​កំឡុង​​ពេល​នេះ

4 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ក​ជា​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​។ មនុស្ស​ដែល​មានសំណាង​ក្នុង​ការ​រក្សា​ភាព​នឹងនរ​ហិរញ្ញវត្ថុ​អាច​យក​ពេល​នេះ ដើម្បី​ផ្តោត​ស្មារតី​លើ​ស្ថា​ប​ការ​ហិរញ្ញវត្ថុ​របស់​អ្នក និង​ត្រៀមខ្លួន​សម្រាប់​ភាព​មិន​ប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​កំពុង​ជួប​នូវ​វិបត្តិ​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​សន្សំ​លុយ និង​រៀបចំ​ផែនការ​ចំណាយ​ឡើង​វិញ ៖…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ក​ជា​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​។ មនុស្ស​ដែល​មានសំណាង​ក្នុង​ការ​រក្សា​ភាព​នឹងនរ​ហិរញ្ញវត្ថុ​អាច​យក​ពេល​នេះ ដើម្បី​ផ្តោត​ស្មារតី​លើ​ស្ថា​ប​ការ​ហិរញ្ញវត្ថុ​របស់​អ្នក និង​ត្រៀមខ្លួន​សម្រាប់​ភាព​មិន​ប្រាកដប្រជា​ក្នុង​សេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​កំពុង​ជួប​នូវ​វិបត្តិ​។

ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​សន្សំ​លុយ និង​រៀបចំ​ផែនការ​ចំណាយ​ឡើង​វិញ ៖

១. ធ្វើ​ឲ្យ​ការ​ចាយវាយ​ក្លាយទៅជា​ការ​សន្សំ ៖
ប្រសិនបើ​អ្នកមាន​សំណាង​ក្នុង​ការ​ធ្វើការ​នៅផ្ទះ នោះ​មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ លើ​ថ្លៃ​កាហ្វេ ឬ​ថ្លៃ​បាយ​ថ្ងៃត្រង់​ជាមួយ​មិត្ត​រួមការ​ងារ​ទៀត​ទេ​។ ការ​ចាយវាយ​ទាំងនេះ អាច​ក្លាយជា​ការ​សន្សំ​របស់​អ្នក​បាន ជា​ពិសេស​គឺ​ទុក​ពេល​មាន​អាសន្ន​។

អ្នកជំនាញ​ផ្តល​យោបល់​ឲ្យ​មនុស្ស​ម្នាក់​ៗ​មាន​ប្រាក់​សន្សំ​យ៉ាងតិច​ស្មើ​ការ​ចាយវាយ​ប្រចាំខែ​ចំនួន ៣ ទៅ ៦​ខែ ទុក​ពេល​មាន​អាសន្ន​។ ប្រសិនបើ​អ្នកមាន​ប្រាក់​សន្សំ​បម្រុង​នេះ​ហើយ អ្នក​អាច​ទុក​លុយ​ដែល​អ្នក​ធ្លាប់តែ​យក​ទៅ​បង់ថ្លៃ​សមាជិក​កន្លែង​ហាត់ប្រាណ ឬ​សម្រាប់​វិស្សមកាល​ទុក​សម្រាប់​ថ្ងៃ​អនាគត​បាន​ដែរ​។

២. ចរចា​ប្រសិនបើ​អ្នកមាន​បញ្ហា​ហិរញ្ញវត្ថុ ៖
បើ​អ្នកមាន​បំណុល​ជាប់​ខ្លួន ហើយ​អ្នកមាន​បញ្ហា​ហិរញ្ញវត្ថុ ឬ​ចង់​ទុក​ថវិកាបម្រុង​សម្រាប់​ថ្ងៃ​មុខ​សិន អ្នក​អាច​ចរចា​ជាមួយ​ម្ចាស់បំណុល​របស់​អ្នក​បាន​។ បើ​អ្នកមាន​បញ្ហា​បង់ថ្លៃ​ជួល​ផ្ទះ ឬ​បង់​រំលស់​សម្រាប់​សម្ភារៈ​ផ្សេង​ៗ​នោះ អ្នក​អាច​ព្យាយាម​លើក​ឡើង​ពី​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ និង​សុំ​ពន្យា​ពេល​បង់​ផង​ដែរ​។

៣. ចូលរួម​ជួយ​ដល់​សហគមន៍ ៖
ចំណុច​នេះ ប្រហែលជា​មិន​អាច​ជួយ​ដល់​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ប៉ុន្មាន​ទេ តែ​វា​ជួយ​ឲ្យ​អ្នក​ចូលរួម​ជួយ​ដល់​សហគមន៍​របស់​អ្នក​។ ប្រសិនបើ​អ្នក​នៅ​មាន​ភាព​នឹងនរ​ផ្នែក​ហិរញ្ញវត្ថុ​នៅឡើយ​ក្នុង​កំឡុង​ពេល​នេះ អ្នក​គួរតែ​ជួយ​ដល់​អាជីវកម្ម​តូច​ៗ ឬ​បរិច្ចាគ​ជា​ថវិកា កម្លាំង ឬ​សម្ភារៈ​ផ្សេង​ៗ​ដល់​អ្នក​ដទៃ​ដែល​កំពុង​ជួប​នូវ​បញ្ហា​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ theladders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ