មនុស្សរៀនចេះអាកប្បកិរិយា ផ្នត់គំនិត និងការរស់នៅប្រចាំថ្ងៃដោយយោងទៅតាមអ្នកដទៃដែលមានជីវភាពរស់នៅស្រដៀងគ្នា។ បទពិសោធន៍ទាំងនេះ បានជះឥទ្ធិពលលើទស្សនៈរបស់មនុស្សទៅលើអ្វីៗជុំវិញខ្លួន និងទស្សនៈរបស់មនុស្សលើតួនាទីដែលពួកគេដើរក្នុងសង្គមផងដែរ។
យ៉ាងណាក្តី មេរៀនដែលអ្នកអាចរៀនពីមនុស្សដែលមានជីវភាពស្រដៀងគ្នា នឹងអ្នកភាគច្រើនជាអ្វីដែលអវិជ្ជមាន ជាពិសេសប្រសិនបើអ្នកធំធាត់ក្នុងគ្រួសារដែលមានជីវភាពមិនធូរធា។ មនុស្សជាច្រើនដែលមានជីវភាពដូចនេះភាគច្រើនមានអារម្មណ៍តូចចិត្ត និងចាត់ទុកថា ខ្លួនជាជនរងគ្រោះ ហើយកូនៗរបស់ពួកគេក៏ជៀសមិនផុតពីការរៀនសូត្រតាមដែរ។
ប្រសិនបើអ្នកចង់មានផ្នត់គំនិតល្អៗដូចបុគ្គលដែលជោគជ័យ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ អ្នកគួរតែផ្លាស់ប្តូរផ្នត់គំនិតមួយចំនួន។
១. ជីវិតរបស់អ្នកជាលទ្ធផលនៃស្តង់ដារដែលអ្នកមាន ៖
មនុស្សជាច្រើនតែងតែហត់នឿយ ខឹង អន់ចិត្ត ឬមានអារម្មណ៍ថា ខ្លួនខ្ជិលច្រអូស។ វាជាទម្លាប់មិនល្អមួយរបស់មនុស្សទូទៅ។ ប៉ុន្តែបុគ្គលដែលជោគជ័យមិនពេញចិត្តនឹងផ្នត់គំនិតនេះទេ។ ពួកគេមិនអនុញ្ញាតឲ្យស្ថានការ ឬក្រុមមនុស្សណាមួយមកប៉ះពាល់ដល់ជីវិតរបស់ពួកគេឡើយ។ ដោយការមានស្តង់ដាខ្ពស់សម្រាប់ខ្លួនឯង និងការងាររបស់ខ្លួន ពួកគេដឹងច្បាស់លាស់ថា ពួកគេអាចគ្រប់គ្រងផ្លូវដើររបស់ខ្លួនឯងបាន មិនមែនលើកតែការដោះសារគ្រប់ពេលទេ។
២. ការរាប់អានមនុស្ស ៖
បុគ្គលដែលជោគជ័យមិនមានមនុស្សច្រើនដែលពួកគេចាត់ទុកជាមិត្តភក្តិទេ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានអត្តចរិតមិនល្អ ចូលចិត្តរអ៊ូរទាំ មានគំនិតទុទិដ្ឋិនិយម នោះអ្នកប្រហែលជាមិនមានមិត្តភក្តិដែលជាមនុស្សជោគជ័យឡើយ។
ជាមួយគ្នានេះផងដែរ បុគ្គលដែលជោគជ័យជាមនុស្សដែលរាប់អានមនុស្សដែលបង្ខំឲ្យអ្នកខិតខំប្រឹងប្រែងខ្លាំងជាងមុន។ ផ្លូវដើរទៅរកភាពជោគជ័យជាផ្លូវដ៏ឆ្ងាយ និងមានឧបសគ្គជាច្រើន ដូច្នេះអ្នកត្រូវមានអ្នកគាំទ្រនិងចាំជួយអ្នកតាមផ្លូវ។
៣. ផ្តោតស្មារតីលើការងាររបស់អ្នក ៖
ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែចំណាយពេលជាច្រើនលើការងាររបស់អ្នក ដូចកីឡាករចំណាយពេលវេលាជាច្រើនលើការហ្វឹកហាត់មុនពេលប្រកួតដែរ។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការរកពេលដើម្បីធ្វើការហ្វឹកហាត់ជំនាញទាំងនេះ។ អ្នកប្រហែលជាត្រូវលះបង់កត្តាជាច្រើនដូចជាពេលវេលាចំណាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាដើម ប៉ុន្តែវានឹងជួយឲ្យអ្នកខិតកាន់តែជិតទៅរកគោលដៅរបស់អ្នក។ ដកស្រង់ចេញពីវេបសាយ ៖ theladders
ចែករំលែកព័តមាននេះ