ពិធីការិនី​​សាសា​បើក​រថយន្ត​បុក​ជន​បរទេស​ ហើយ​មិន​និយាយ​ជាមួយ​សមត្ថកិច្ច​ទៀត


រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ស្រស់​សោភា​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ពិ​ធិ​ការិនី និង​ជា​តារាចម្រៀង​ឈ្មោះ សា​សា បាន​បើករថយន្ត​ស៊េរី​ទំនើប​ បុក​ម៉ូតូ​ជនជាតិ​បរទេស​ បណ្តាល​អោយ​ដួល​បោក​រង​របួស​បាក់ដៃ​ ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរ​ចរណ៍​​នេះ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ចោមរោម​មើល​ពេញ​ផ្លូវ​ បង្ក​កកស្ទះ​ចរាចរណ៍​ណែន​ណា​ន់​តាន់តាប់​កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៤៧៤​ កែង​មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​​ព្រោះ​ជា​ជនបរទេស​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​វ៉េវ​ សេ​១០០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 1T-4534 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឯ​ភាគី​ម្ខាង​ទៀត​គឺ​ជា​តារាចំរៀង​ស្រស់​សោភា និង​ជា​ពិ​ធិ​ការី​ឈ្មោះសា​សា ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក PORCHES ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7888 ជិះ​តែ​ម្នាក់ឯង​ដូច​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤៧៤ ក្នុង​ទឹ​ស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​សំដី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​របស់​តារាចម្រៀង​ធ្វើ​ដំណើរ​ចេញ​មក​ពី​ផ្លូវ​លេខ​៤៧៤​​បម្រុង​​បត់​ឆ្វេង​ឆ្ពោះទៅ​មហាវិថី​ព្រះ​មុនី​វង្ស គាប់​ជួន​ម៉ូតូ​របស់​ជនជាតិ​បរទេស​ជិះ​ឆ្លងកាត់​បណ្តាល​អោយ​រថយន្ត​បុក​ដួល​​បាក់ដៃ ឯខាង​រថយន្ត​គ្រាន់តែ​ក្រ​ពិត​ថ្ពាល់​ខាងឆ្វេង​បន្តិច​ប៉ុណ្ណោះ ។ តែ​រឿង​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នោះ ​គឺ​ខាង​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​បាន​ប្រាប់​អ្នក​សារ​ព​ត៌​មាន​យើង​ថា គ្រាន់តែ​បុក​ភ្លាម​មាន​គេ​ចោមរោម​មើល​យ៉ាងច្រើន​កុះករ រីឯ​ខាង​តារា​ស្រី​ឯណេះ​វិញ​មិន​បាន​និយាយ​ជាមួយ​ប៉ូ​លី​ស​ទេ គឺ​ព្យាយាម​និយាយ​សំរួល​តែ​ជាមួយ​ខាង​ជនជាតិ​បរទេស​ម្នាក់​ទៀត​ដែល​ជា​មិត្ត​ភ​ក្កិ​របស់​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ដោយ​និយាយ​ជា​ភាសា​អង់គ្លេស​ និង​ធ្វើ​កាយវិការ​អោយ​ជនបរទេស​យល់ព្រម​បញ្ចប់រឿង​នៅ​នឹង​កន្លែង ​និង​ហុច​នាមប័ណ្ណ​មួយ​សន្លឹក​ទៅ​អោយ​ជនបរទេស​ប្រាប់​ឲ្យ​ទាក់ទង​តាម​លេខ​ទូរ​សព្ទ័​មក​រូប​នាង​នៅ​ថ្ងៃស្អែក ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​មាន​អ្នក​ស្តាប់​ឮ​តារា​ខ្មែរ​រូប​ស្រស់​មួយរូប​​ដែល​គេ​ដឹង​ថា​ជា​ពិធី​ការិនី ជា​តារាចម្រៀង និង​ជា​ថៅកែ​ហាង​មួយ​ផង​នោះ បាន​និយាយ​ជា​ភាសា​អង់គ្លេស​ប្រាប់​ទៅ​ជនបរទេស​ថា​ រូប​នាង​មិន​ចូល​ចិត្ត​អ្នក​សារ​ព​ត៌​មាន​ខ្មែរ​ទេ និង​មិន​ចង់អោយ​មានរឿង​វែង​ឆ្ងាយ​ទេ ហើយ​អា​រឿង​ដែល​ជនជាតិ​បរទេស​ប៉ះ​រថយន្ត​ខ្លួន​ គឺ​ខ្លួន​មិន​ទាមទារ​សំណង​អ្វី​ទេ ចាំ​ស្អែក​ទូរស័ព្ទ​មក​ និង​ធ្វើការ​ដោះស្រាយ​តែ​២​នាក់​បាន​ហើយ​កុំអោយ​រំខាន​ខាង​កំលាំង​មាន​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ​ ខាង​ភាគី​ទាំង​ពីរ​​សំរួល​គ្នា​ក្រៅផ្លូវការ​ស្ងាត់​ៗ​ និយាយ​ខ្សឹ​បៗ​​មិន​អោយរំ​ខាន​​ដល់​សម្ថ​កិច្ច​បន្តិច​ឡើយ ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ឈរ​ចាំ​សម្របសម្រួល​នោះ​មិនដឹង​ថា​ការ​ចរចារ​ចប់​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​ទៅ​ធ្វើការ​វាស់វែង​អ្វី​ដែរ គ្រាន់តែ​ជួយ​សំរួល​ចរាចរណ៍​កុំអោយ​ស្ទះចរាចរណ៍ ។

បន្ទាប់​ពី​ចរចារ​ជាមួយ​ជនបរទេស​ចប់​ហើយ​ នារី​រូប​ស្រស់​ឡើង​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ជា​ចៃដន្យ​រថយន្ត​​​អត់​ឆេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ចោមរោម​មើល និង​សមត្ថកិច្ច​ជួយ​រុញ​រថយន្ត​ថយក្រោយ​ បើក​ទៅ​អែប​ចិញ្ចើម​ផ្លូវ​ ដើម្បី​ត្រួតពិនិត្យ​មើល​ឡើង​វិញ ។

ចំពោះ​អ្នក​ដែល​ចោមរោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​ធ្វើការ​រិះគន់​ថា គ្រាន់តែ​តារាចម្រៀង​ និង​ពិ​ធិ​ការិនី​មួយ​រូប​សោះ​ មិន​ចង់​និយាយ​ជាមួយ​សមត្ថកិច្ច​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ធំ​ជាង​នេះ​ទៀត​មិនដឹង​ទៅ​ជា​ណា​ទេ ?

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ