​នាំ​អំណោយ​សម្តេច​ទាំង​២ជូនមួយ​​​​គ្រួសារ​​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ខណ្ឌដង្កោ


រាជធានី​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ និង​លោកស្រី នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​នេះ ​បាន​នាំ​យក​អំណោយជាថវិកា​ចំនួន​៨ពាន់ដុល្លារ​​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី និង​សម្ដេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ ​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​​​មួយគ្រួសារ​ដែល​បាន​​រងគ្រោះ​​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​ក្នុងអំឡុងពេល​ដែល​ទឹក​កំពុង​ជន់​លិច​​កាលពី​​១០​ថ្ងៃ​កន្លង​មកនេះ ។ គួររំលឹកថា​ ម្ចាស់​បាន​ត្រឹម​សោកស្តាយ ខណៈ​ផ្ទះ​មួយ​ខ្នង​ខ្ទេច​អស់ទាំង​ព្រឹក

អំណោយ​​ជា​ថវិកា​ចំនួន​៨ពាន់ដុល្លារ​​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតដែលនាំយក​មកប្រគល់ជូន​​មួយ​គ្រួសាររងគ្រោះ​ខាងលើ​នាពេលនេះ​​ គឺ​ដើម្បី​ជួយ​រំលែក​ដល់​ការ​លំបាក​ខ្វះខាត ដោយហេតុ​ថា​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ជាប់​ទាំង​បំណុល​ធនាគារ​ថែម​ទៀត និង​ម្យ៉ាងទៀត​ដើម្បី​អោយ​ពួក​គាត់​មាន​លទ្ធភាព​អាច​សាងសង់​ផ្ទះ​បាន​ស្នាក់​នៅ​ឡើង​វិញ​។

ប្រជាពលរដ្ឋ​មួយគ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​លំនៅ​ដ្ឋា​ន​ខាងលើ​នេះ​មាន​ឈ្មោះ​ព្រិល ស៊ី​ដេ​ត អាយុ​៣៧​ឆ្នាំ ​ត្រូវជា​ប្ដី​ និង​ប្រពន្ធ​ឈ្មោះ ផា សោភា អាយុ​៣៤​ឆ្នាំ​ ពួក​គាត់​មានមុខរ​បរជា​អ្នកលក់​នំប៉័ង​ប៉ា​តេ ស្នាក់​នៅ​ភូមិ​វាល​ថ្លាន់​ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួ​ង ស្រេង​ និង​លោកស្រី​ បាន​ប្រគល់​ថវិកា​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ នូវ​ទឹកប្រាក់​ចំនួន​៣​លាន​រៀល​ថែម​ទៀត​​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​មួយ​គ្រួសារ​​ទៀត ឈ្មោះ​ព្រិល សីហា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ដែល​ត្រូវ​ភ្លើង​ឆេះ​ចិញ្ជាំងផ្ទះ​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​។

ប្រជាពលរដ្ឋ​ទាំង​ពីរ​គ្រួ​សារបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន ​សែន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ និង​ប្រជាពលរដ្ឋ​ដែល​ងាយ​នឹង​រង​គ្រោះ​។

ជាក់ស្តែង​សម្រាប់​ក្រុម​គ្រួសារ​ពួក​គាត់​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​​នូវ​ទឹកចិត្ត​មេត្តាធម៌​របស់​សម្ដេច​ទាំង​ពីរ​ដែល​បាន​ជួយ​ពួក​គាត់​នា​គ្រាអាសន្ន​នេះ នូវ​ទឹកប្រាក់​ដ៏​លើស​លប់​​នេះ​។

បន្ទាប់​ពី​ប្រគល់​អំណោយ​រួច លោក ឃួ​ង ស្រេង បាន​ដឹកនាំ​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​គង​ន​យ សង្កាត់​ស្ពានថ្ម សង្កាត់​រលួស ដើម្បី​ស្ថានភាព​ជាក់ស្ដែង​ក្រោយ​ពី​ទឹកបាន​ស្រក​អស់​និង​ដើម្បី​បន្ត​ការ​លាង​សំអាត​ក៏​ដូច​ជា​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​នា​ពេល​កន្លង​មកនេះ​។

គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នា​២០២០ ស្ថិត​នៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​មាន​អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​ប្រភេទ​ថ្ម​ក្រោម​ឈើ​លើ មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​អស់​១​ខ្នង​ទាំងស្រុង​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ