ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បានត្រឹមសោកស្តាយ ខណៈ​ផ្ទះមួយខ្នងខ្ទេចអស់ទាំង​ព្រឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៥​និង​​​៤០​ នាទី​ព្រឹក​ថៃ្ង​ទី​១៨ ខែតុលា ឆ្នាំ​២០២០​ មានករណី​អគ្គិភ័យ​​​បាន​ឆាបឆេះ​ផ្ទះ​មួយខ្នង​ធ្វើ​អំពី​ថ្មក្រោម ឈើលើ មានទំហំ​​៦ម៉ែត្រគុណ​​៨ម៉ែត្រ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៥​និង​​​៤០​ នាទី​ព្រឹក​ថៃ្ង​ទី​១៨ ខែតុលា ឆ្នាំ​២០២០​ មានករណី​អគ្គិភ័យ​​​បាន​ឆាបឆេះ​ផ្ទះ​មួយខ្នង​ធ្វើ​អំពី​ថ្មក្រោម ឈើលើ មានទំហំ​​៦ម៉ែត្រគុណ​​៨ម៉ែត្រ ​ស្ថិត​នៅ​តាម​បណ្ត​យ​ផ្លូវ​១០៤ ​ភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ម្ចាស់​​ផ្ទះ​រងគ្រោះ​​ខាងលើ​ឈ្មោះ ព្រឹល ស៊ី​​ដេ​ត ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាអ្នក​លក់​នំប៉័ងសាច់​តាម​​​រទេះរុញ និង​មានទីលំនៅ​ក្នុងភូមិឃុំកើត​​ហេតុ​ខាងលើ ។​

​តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​​បាន​ឆាបឆេះ​​​​ផ្ទះមួយខ្នង​ខាងលើ​អស់ទាំង​ស្រុង ​ចំណែកទ្រព្យសម្បត្តិ​ដូចជា​ ម៉ូតូ១​គ្រឿង​, ប្រាក់​មួយ​លាន​រៀល និង​២០០​ដុល្លា​រ ត្រូវភ្លើងឆេះអស់ទាំងស្រុង ​តែ​​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ ​ក៏​ក៏ពុំមានមនុស្សណាម្នាក់​រងគ្រោះថ្នាក់នោះដែរ ។ ចំពោះមូលហេតុ មកពី​ដុត​ទៀនទុកចោល​ទើប​​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះបែបនេះ​តែម្តង ។

ក្នុងហេតុការណ៍​ខាងលើ ក៏មាន​រថយន្ត​ជំនួយ​អន្តា​គម​ន៍​ពន្លត់​មាន​ដូច ​រថយន្ត​ពន្លត់​អគ្គិភ័យ​បញ្ជា​​ការ​អង្គ​​រក្ស​ចំនួន១គ្រឿង​ប្រើប្រាស​ទឹក​អស់​​១រថយន្ត​ស្មើនឹង​៦ម៉ែត្រគូប ហើយ​​​ភ្លើង​បាន​រលត់​អស់ទាំង​ស្រុង​នៅ​ម៉ោង៧​ព្រឹក​ថ្ងៃទី​១៨ ខែ​តុលា ​ឆ្នាំ​២០២០​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ