ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ព្រោះតែ​ជាតិ​និង​ប្រជាជន គ្មាន​ទេ​ពាក្យ​ថា ហត់នឿយ​ដោយ​ឆ្លងកាត់ ១០៥​សមរភូមិ និង​របួសធ្ងន់​៥​ដង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​និង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះតែ​ជាតិ​និង​ប្រជាជន គ្មាន​ទេ​ពាក្យ​ថា ហត់នឿយ​! ឆ្លងកាត់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​និង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះតែ​ជាតិ​និង​ប្រជាជន គ្មាន​ទេ​ពាក្យ​ថា ហត់នឿយ​! ឆ្លងកាត់ ១០៥​សមរភូមិ និង​របួសធ្ងន់​៥​ដង ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ។

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​អ្នកនាំពាក្យ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ព្រោះតែ​ជាតិ​និង​ប្រជាជន គ្មាន​ទេ​ពាក្យ​ថា ហត់នឿយ​! ឆ្លងកាត់​១០៥​សមរភូមិ និង​របួសធ្ងន់​៥ដង​។ ឯកឧត្តម​អ្នកនាំពាក្យ​បាន​រៀបរាប់​ពី​សកម្មភាព​របស់​សម្តេច​តេ​ជោ​យ៉ាង​ដូច្នេះ​ថា ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ យក​ជីវិត​ជាដើម​ទុន ដើម្បី​តស៊ូ​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ។

ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​១៩៩៦ ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ខ្មែរក្រហម ដោយ​យក​ជីវិត​ទៅ​ប្តូរ​នឹង​សន្តិភាព​សម្រាប់​កម្ពុជា រហូត​បញ្ចប់​សង្គ្រាមស៊ីវិល​បាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ។ ដឹកនាំ​កម្ពុជា​ពី​គំនរ​ផេះ​ផង់ ឲ្យ​មានការ​អភិវឌ្ឍន៍​ក្នុង​កំណើនសេដ្ឋកិច្ច​ខ្ទង់​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ជាង​ពីរ​ទសវត្សរ៍​នៅ​មុន​កូ​វី​ដ​-១៩ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន សម្តេច​កំពុង​រួម​ជាមួយ​សម្តេច​ធិ​បតី​ផ្តល់​យុទ្ធសាស្ត្រ​ដល់​បណ្តា​មេទ័ព​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន ។ ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា «​គ្រប់ពេល​ដែល​ជាតិ និង​ប្រជាជន​ជួប​ការ​លំបាក តែងតែមាន​វត្តមាន​របស់​លោក​ជា​និច្ច​! ជីវិត​លោក ជា​របស់​ជាតិខ្មែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​លើក​ឡើង​ថា រាល់ពេល​ប្រចាំការ លោក​តែង​តំណាល​ឲ្យ​សហការី​ស្តាប់​ពី​បទ​ពិសោធន៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ដឹកនាំ​ប្រទេស ដោយ​លោក​តែង​រម្លឹក​ជា​រឿយ​ៗ​ថា «​ជីវិត ហ៊ុន សែន មិនសមបើ​អាច​រស់​មក​ដល់​ពេល​នេះ​ទេ ព្រោះ​ឆាកជីវិត​វា​លំបាក​ពេក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ