ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​នៅ​តែ​បន្តសកម្មភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុ​ជាមួយ​ចំនួន​នៅឡើយ​ ខណៈ​​កងកំលាំង​កម្ពុជា​កំពុង​តតាំង​យ៉ាង​ស្វិត​ស្វាញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មក​ដល់​ម៉ោង​នេះ​ នៅ​តាម​ទីតាំង​មួយ​ចំនួន យោធា​ថៃ​នៅ​តែ​បន្តសកម្ម ភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ​ ។ ​នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា​ ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ​ ៖ ​មក​ដល់​ម៉ោង​នេះ​ នៅ​តាម​ទីតាំង​មួយ​ចំនួន យោធា​ថៃ​នៅ​តែ​បន្តសកម្ម ភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ​ ។ ​នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា​ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ ​លោក​ជំទាវ ម៉ា​លី សុជាតា​ បាន​លើក​ឡើង​ថា​ ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់​ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង១៧:០០​នាទី​ល្ងាចថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង៨:០០​នាទី​ព្រឹកថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ ២០២៥​ថា​ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥​នៅ  ម៉ោង២០:១៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ផ្លោង​ចំនួន២​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រសង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។ ​ម៉ោង២១:០៣​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​ ។

នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥​ ម៉ោង៤:៣០​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ ​។ ​ម៉ោង៤:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​ ។ ចាប់ពី​ម៉ោង៤:៣០​នាទី ដល់​ម៉ោង៥:១៦​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​, ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ ។ ម៉ោង៥:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន៤​គ្រាប់ ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ​។ ​ចាប់ពី​ម៉ោង៥:៣០​នាទី ដល់​ម៉ោង៦:០៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ១៥៥​ម​.​ម បាញ់​ផ្លោង​ប្រមាណ​ចំនួន២០​គ្រាប់​ចូល​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ម៉ោង៥:៤៩​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​យ៉ាង​សន្ធាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។​ម៉ោង៥:៥០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។  ម៉ោង៦:០៣​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ជ្រំ​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។

ម៉ោង០៦:០៥​នាទី រហូត​ដល់​ម៉ោង ម៉ោង ៧:៥២​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​អម​រថពាសដែក បន្ទាប់​មក​បាន​ប្រើ​រថក្រោះ​ព្យាយាម​រុល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​បឹង​ត្រកួន​។​ម៉ោង ៦:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​១៥៥​ម​ម ផ្លោង ៤​គ្រាប់​ចូល ភូមិសាស្ត្រ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។  ម៉ោង៧:០៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​«មក​ដល់​ម៉ោង​នេះ​នៅ​តាម​ទីតាំង​មួយ​ចំនួន យោធា​ថៃ​នៅ​តែ​បន្តសកម្មភាព​វាយប្រហារ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ ប៉ុន្តែ​កងកម្លាំង​របស់​យើង​កំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិត​ស្វាយ និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ