ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​រហូត​លុះ​​ទឹក​ស្រក​​ខូចខាត​ស្រូវ និង​ដំណាំ​រួម​ផ្សំ​ច្រើនម៉ឺនហិកតា​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ការ​អះអាង​របស់​​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងនៅ​​ក្នុង​កិច្ចប្រជុំ​ថា​ ​ខេត្តបន្ទាយមានជ័យ​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ចាប់ពី​ថ្ងៃ​លិច​រហូត​ដល់​ថ្ងៃ​ស្រក​ស្រូវ​ខូចខាត ដោយ​ទឹកជំនន់​លិចលង់​មាន​ចំនួន ៦៥.៧០០​ហិច​តា និង​ដំណាំ​រួម​ផ្សំ​៦៦៦​ហិច​តា…

ខេត្តបន្ទាយមានជ័យ ៖ តាម​ការ​អះអាង​របស់​​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងនៅ​​ក្នុង​កិច្ចប្រជុំ​ថា​ ​ខេត្តបន្ទាយមានជ័យ​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ចាប់ពី​ថ្ងៃ​លិច​រហូត​ដល់​ថ្ងៃ​ស្រក​ស្រូវ​ខូចខាត ដោយ​ទឹកជំនន់​លិចលង់​មាន​ចំនួន ៦៥.៧០០​ហិច​តា និង​ដំណាំ​រួម​ផ្សំ​៦៦៦​ហិច​តា ក្នុង​នោះ​មាន​៤ ក្រុង-​ស្រុក ខូច​ខាត​​ធ្ងន់​ធ្ងរ​ រួម​មាន ស្រុក​មង្គល​បូ​រី ក្រុង​សេរី​សោភ័ណ ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ទន្ទឹមនឹង​​នោះ ​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បាន​ផ្តល់​គ្រាប់ពូជ​ដូច​ជា ស្រូវ ដំឡូង ដំណាំ​​រួម​ផ្សំ ដល់​ប្រជា​កសិករ​ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​នេះ​ហើយ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​ទៅ ។​

កិច្ចប្រជុំ​នេះ​​បាន​ប្រព្រឹត្ត​ទៅ​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ ២០២០​នៅ​សាល​ប្រជុំ​សាលាខេត្ត ដោយ​មានការ​ចូលរួម​​ពី​លោក​​បណ្ឌិត វង់​ សណ្ដាប់ រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា មន្ត្រី​អមដំណើរ និង រដ្ឋបាល​ក្រុង ស្រុក​និង ឃុំ​សង្កាត់​ជា​ច្រើន​នាក់​បាន​ចូលរួម​ផង​ដែរ​។

​លោក​បណ្ឌិត វង់ សណ្ដាប់ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ​ក្រោយ​ពី​ទឹកជំនន់​ស្រក​ទៅ​វិញ​អស់ មានការ​ងារ​ជា​ច្រើន​ដើម្បី​បន្ត​ស្តារ​ផល​ប៉ះពាល់​ផ្សេង​ៗ ដោយសារ​តែ​គ្រោះ​ទឹកជំនន់ រឿង​យើង​ដែល​ត្រូវធ្វើ​បន្ត​ដល់​ប្រជា​កសិករ​ដែល​រង​ការ​ខូចខាត និង​ប៉ះពាល់​ផលដំណាំ​គឺ​ផ្តល់​ស្រូវពូជ គ្រាប់ពូជ មាន​ចំនួន​៦​មុខ​ដើម្បី​ទុក​បង្កបង្កើន​ផល​ក្រោយ​ទឹក​ស្រក​វិញ ថែម​ទាំង​មាន​គ្រឿងចក្រ​កសិកម្ម​មក​បម្រើ​ជូន​ប្រជា​កសិករ​ផង​ដែរ​។

ក្នុង​នោះ​​លោក​​បណ្ឌិត វង់ សណ្ដាប់​ បាន​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើការ​វាយតម្លៃ​នៃ​ការ​ខូចខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ទឹកជំនន់ ជា​ពិសេស​មន្ទីរ​កសិក​ខេត្ត​ត្រូវ​ដោះស្រាយ​ជូន​តែ​ប្រជាពលរដ្ឋ​ណា​ដែល​ខូចខាត​ស្រូវ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ​។

លោកបណ្ឌិតបានបន្ត​ថា ​ក្រៅពី​ការ​ស្តារ​ពី​ផល​ខូចខាត​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ចប់​ការ​ចាំបាច់​ដែល​ប្រជាពលរដ្ឋ​ធ្វើ​បន្ថែម​ទៀត​នោះ គឺ​បន្តការងារ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​តែ​ខិតខំ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ដល់​សហគមន៍ ព្រោះ​ជំងឺ​កូ​វី​ដ​.១៩​នេះ បាន​បំផ្លាញ​យើង​អស់ហើយ ប្រជាពលរដ្ឋ​ត្រូវ​ការពារ​ខ្លួន​ពី​កូ​វី​ដ​១៩​នេះ មិន​ត្រូវ​ទុកចិត្ត​គ្នា​ទេ យើង​អាច​យកឈ្នះ​កូ​វី​ដ​បាន នៅ​ពេល​បុគ្គល​ម្នាក់​ៗ​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន តាម​រយៈ​ការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​សុខាភិបាល និង​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល​លាងដៃ ការ​ធ្វើ​អនាម័យ ការ​រក្សា​គម្លាត និង​ប្រើប្រាស់​ការ​មិន​ទុកចិត្ត​គ្នា​ថា អ្នក​ណា​មាន​ជំងឺ​កូ​វី​ដ​-១៩ ឬ​អ្នក​នោះ​មិន​មាន​ជំងឺ​កូ​វី​ដ​-១៩ ជាដើម​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ