មុនពេលអ្នកសម្រេចចិត្តចាប់ផ្តើមអាជីវកម្មមួយ អ្នកគួរតែព្យាយាមកសាងឈ្មោះសម្រាប់ខ្លួនឯងជាមុនសិន។ អ្នកអាចធ្វើវាបានដោយសម្រេចបាននូវអ្វីធំៗក្នុងវិស័យរបស់អ្នក ឬការបង្ហាញខ្លួនលើប្រព័ន្ធសង្គមជាដើម។ តែមូលហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ការជោគជ័យរបស់អាជីវកម្មនៅថ្ងៃអនាគតរបស់អ្នក?
១. ប្រជាប្រិយភាពទាក់ទាញការគាំទ្រ
ប្រសិនបើអ្នកមានក្រុមអ្នកគាំទ្រច្រើន អ្នកនឹងមានភាពងាយស្រួលជាងអ្នកដទៃក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក។ នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នកហើយ អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនក្នុងការណែនាំពីអ្នកនិងអាជីវកម្មរបស់អ្នកទេព្រោះអ្នកមានឈ្មោះសម្រាប់ទៅហើយក្នុងវិស័យនោះ។
២. ពេលវេលា
ការគ្រប់គ្រងអាជីវកម្មទាមទារពេលវេលាច្រើនណាស់។ អាជីវករជាច្រើនធ្វើការប្រមាណ ៦០ ម៉ោងឯណោះក្នុងមួយសប្តាហ៍ ដូច្នេះអ្នកនឹងមិនមានពេលវេលាច្រើនក្នុងការកសាងឈ្មោះផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មហើយទេ។
៣. ទាក់ទាញអ្នកវិនិយោគ និងដៃគូសហការ
ការមានឈ្មោះផ្ទាល់ខ្លួនឲ្យក៏អនុញ្ញាតឲ្យអ្នកទាក់ទាញអ្នកវិនិយោគ និងដៃគូសហការសម្រាប់អាជីវកម្មរបស់អ្នកដែរ។ គំនិតអាជីវកម្មរបស់អ្នកនឹងកាន់តែគួរឲ្យចាប់អារម្មណ៍ប្រសិនបើអ្នកមានអ្នក Follow ច្រើនលើប្រព័ន្ធសង្គម និងប្រសិនបើអ្នកទទួលបានការទុកចិត្តពីសំណាក់អ្នកគាំទ្ររបស់អ្នក។
៤. ឱកាសជោគជ័យនៅថ្ងៃមុខ
អាជីវកម្មជាច្រើនបរាជ័យក្នុងរយៈពេល ៥ឆ្នាំដំបូងនៃការបើកដំណើរការ។ ប្រសិនបើអ្នកមានឈ្មោះហើយក្នុងវិស័យរបស់អ្នក អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនឡើយនៅពេលដែលអាជីវកម្មរបស់អ្នកបរាជ័យ ព្រោះឈ្មោះ និងបទពិសោធន៍របស់អ្នកនឹងអាចឲ្យអ្នករកបានឱកាសការងារ ឬឱកាសអាជីវកម្មដទៃទៀតនៅថ្ងៃអនាគត ៕
ចែករំលែកព័តមាននេះ