ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ខេត្តព្រៃវែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម…

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធន ធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រ ធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្ត កសិកម្មក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យ ស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និង ចាត់បញ្ជា ក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានាក្នុងខេត្ត ព្រៃវែងដើម្បី រក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ ។

This image has an empty alt attribute; its file name is 9486b29c5a134dc68d22f02b5a9a7842-1024x768.jpg

ក្នុងដំណើបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យការងារ ជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំ ចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងនាពេល កន្លងមក ដោយបានចាប់ផ្តើមធ្វើការជួសជុលភ្លាមៗបន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពីឯកឧត្តម រដ្ឋមន្រ្តី ដើម្បីធ្វើការបិតទ្វារទឹកជាបណ្តោះអាសន្នរក្សាទឹកទុក សម្រាប់ផ្តត់ផ្គង់ដល់ការស្រោច ស្រពស្រូវវស្សាចំនួន ២.០០០ ហិកតា និងដំណាំរួមផ្សំបន្ថែមទៀត នាពេលខាងមុខ ។ ឆ្លៀត ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំបន្ថែមដល់នាយកដ្ឋានជំនាញ និងមន្ទីរធន ធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវចាត់បន្តជួសជុល និងកែលម្អបន្ថែមពេលទឹកសម្រក ដើម្បីនិរន្តរភាពនៃការប្រើប្រាស់សំណង់អាងទឹកនេះ ។

This image has an empty alt attribute; its file name is f94a4725a80305c7b5b6901b8c59f5ff-1024x768.jpg

សូមជម្រាបជូនថា ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានជំនាញ និងមន្ទីរ ធនធានទឹក និងឧតុនិយមតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះដោយជំនន់ទឹកភ្លៀងនា ពេលថ្មីៗនេះ បានបន្ត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងអនុវត្តន៍តាមប្រសា សន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើយ៉ាងណាឆាប់រួសរាន់ស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ ដើម្បីទប់រក្សាទុកទឹកប្រើប្រាស់ ប្រចាំថ្ងៃ និងការងារបង្កបង្កើនផលពេលទឹកសម្រកវិញ ។

This image has an empty alt attribute; its file name is 4f116a04df694684dcb40819099b4edf-1024x682.jpg

បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តនូវវិធីសាស្រ្ត ២ យ៉ាង គឺទី ១ អន្តរាគម ន៍ខ្ចប់ទឹកទុកឲ្យខានតែបាន និងទី ២ បន្តជួសជុល ពង្រឹងកែលម្អរឲ្យបានល្អប្រសើរ តាមលក្ខ ណ:បច្ចេកទេស និងលទ្ធភាពទៅតាមស្ថានភាពជាក់ស្តែងនៃទីតាំងនីមួយៗ ដើម្បីពង្រឹង គុណភាពសំណង់ និងស្តុករក្សារទឹកឲ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាពហុ ប្រយោជន៍បានយូរអង្វែង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ