ដំណឹងល្អ ! គ្រឹះស្ថានសិក្សាសាធារណៈបើកដំណើរការឡើងវិញហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកដំណើ រការគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០ជាដំណាក់កាលទី៣ ។…
រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកដំណើ រការគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០ជាដំណាក់កាលទី៣ ។…
រាជធានីភ្នំពេញ ៖ ទីបំផុតក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបើកដំណើ រការគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០ជាដំណាក់កាលទី៣ ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំចេញផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈក្នុងដំណាក់កាលទី៣ បានឲ្យដឹងថា គ្រប់គ្រឹះស្ថានសាធាណៈត្រូវបន្ត និងបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ។ ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩ -២០២០ គិតចាប់ពីថ្ងៃទី៧ ខែកញ្ញាដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ។
ក្រសួងបានបន្តថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្តល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ ដោយកំណត់កុមារចំនួនមិនលើសពី២៥នាក់ក្នុងមួយថ្នាក់។ ក្រសួងក៏បានណែនាំថាចំពោះការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបឋមសិក្សា គឺអនុវត្តការបង្រៀនលើមុខវិជ្ជាសិក្សាគោលពីរ គឺភាសាខ្មែរ និងគណិតវិទ្យា ។ មុខវិជ្ជាផ្សេង ទៀតត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់ ។ អនុវត្តចំនួនម៉ោងសិក្សា៥ម៉ោងសិក្សាក្នុងមួយថ្ងៃ ។
អនុវត្តការបង្រៀន និងរៀន៣ថ្ងៃ និងអនុវត្តតាមការសិក្សាតាមបែបចម្រុះ (ដូចក្នុងចំណាក់កាលទី២) ។ ករណីថ្នាក់រៀនដែលមានសិស្សក្រោម៣០នាក់ ត្រូវអនុវត្តការបង្រៀន និងរៀនពេញលេញ (មុខវិជ្ជសិក្សាគោល គឺភាសាខ្មែរ និងគណិតវិទ្យា)។ ក្រសួងក៏បានលើកឡើងថា ចំណែកកម្មវីធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សាថ្នាក់ទី៩ និងទី១២ ត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី១ ។ ថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងមួយបន្ទប់មានសិស្សមិនលើសពី៣០នាក់ និងអនុវត្តការសិក្សាតាមបែបចម្រុះ ដោយផ្តោតលើមុខវិជ្ជាសិក្សា គោលយ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្តែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ ។
ជាមួយគ្នានោះដែរ ក្រសួងអប់រំក៏បានបញ្ជាក់ថាចំពោះការផ្តល់សេវាផ្សេងៗ គ្រឹះ ស្ថានសិក្សាសាធារណៈអាចចាប់ផ្តើមដំណើរការឡើងវិញនូវសេវារថយន្តដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាន ដោយអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិការស្តង់ដា(SOP)ស្តី ពីសេវារថយន្តដឹកសិស្ស សេវាបណ្ណល័យ សកម្មភាពអប់រំកាយ និងកីឡាសកម្មភាពសិល្បៈ និងសេវាអាហារ ដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទកូវីដ១៩ ។ ក្នុងករណីមានការសង្ស័យត្រូវរាយការណ៍ និងទាក់ទងជាបន្ទាន់ជាមួយមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងអាជ្ញាធរអប់រំ គ្រប់លំដាប់ថ្នាក់ ។
ចំពោះសាលាលិចទឹកវិញក្រសួងអប់រំ បានឲ្យគ្រឹះស្ថានសិក្សាដែលប៉ះពាល់នេះ ដោះស្រាយដូចជា ៖ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាប្រើប្រាស់ មូលនីធិដំណើរការសាលារៀន ដើម្បីជួសជុលទ្រង់ទ្រាយតូចរៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារៈចាំបាច់ សម្រាប់ការសម្អាត ការលើកកម្ពស់អនាម័យ សុខភាពសិក្សា និងសុវត្ថិភាពនៅតាមសាលារៀន ។ ផ្តល់បន្ថែម សៀវភៅសិក្សាគោល ។ កៀរគរធនធានពីដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំ ហេដ្ឋរចនាសម្ព័ន្ធដែលខូចខាត៕
ចែករំលែកព័តមាននេះ