ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ដ​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នា​ឱកាស​ពិធីបុណ្យ​អុំទូក​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ពិធីបុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​កាន់តែ​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​នា​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​តាម ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ពិធីបុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​កាន់តែ​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​នា​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​តាម ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម ។

ទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​មិន​មាន​ពិធី​អ៊ុំ​ទូក នៅ​រាជធានី​ភ្នំពេញ​ក្តី យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល សូម​រំលឹក​ជូន​ថា ស្ថានភាព នៃ​ការ​ចម្លង​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​បណ្ដា​ប្រទេស​លើ​សកលលោក និង​នៅ​ក្នុង​តំបន់​មិន​ទាន់​មានការ​ធូរស្បើយ​នៅឡើយ​ទេ ឯ​កំណើន​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក៏​នៅ​តែ​បន្ត​មាននៅ​ឡើយ​ដែរ បើ​ទោះបីជា​ប្រទេស​កម្ពុជា​មិន​ទាន់​មានការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​ក៏​ដោយ ក៏​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ នៅ​តែ​មាន ហើយ​ការ​ចម្លង​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា​គ្រប់​កាលទេសៈ និង​គ្រប់​ទីកន្លែង ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ដូច្នេះ​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​សា​ជា​ថ្មី​ជូន​ដល់​សាធារណជន ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់​ក្រោម​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​យើង​ដោយ​ទាំងអស់​គ្នា ត្រូវ​តែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើ​ជា​រឿយ​ៗ» ។

ឯកឧត្តម​បន្ត​ថា​ដូច្នេះ ហើយ​នៅ​ក្នុង​ឱកាស​នេះ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​ភូមិ​-​ឃុំ មាន​រៀបចំ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធី​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២ ០២០ ខាង​មុខ​នេះ ក្រសួង​សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មិន​ត្រូវ​មានការ​ជួបជុំ​គ្នា​ក្នុ ង​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយ​ត្រូវ​ចាត់ចែង​រៀបចំ​ការ​ប្រណាំងទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ទៅ​តាម​ភូមិ​-​ឃុំ វត្ត​អា​រ៉ា​ម (​មិន​ត្រូវធ្វើ​នៅ​ថ្នាក់​ខេត្ត​ឡើយ ដែល​បង្ក​ឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា​ច្រើន​ពេក​)»​។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ថា​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​ទីតាំង​ដែល​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណោះ ដោយ​ចាំបាច់​ត្រូវធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច​ៗ ដែល​ចំណុះ ទូក​នីមួយ​ៗ មិន​ឱ្យ​លើស​ពី​១០​នាក់ និង​មិន​ឱ្យ​លើស​ពី​៦​ទូក ក្នុង​មួយ​ពិធី​ហើយ​មិ ន​ឱ្យ​លើស​ពី​៦០​នាក់ សម្រាប់​អ្នក​ចូល​ទស្សនា ព្រមទាំង​ត្រូវ​ឱ្យ​មាន​គម្លាត សុវត្ថិភាព​បុគ្គល​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​។

សូម​ជម្រាប​ថា ថ្វី​ត្បិត​តែ​ឆ្នាំ​២០២០​នេះ កម្ពុជា​មិន​មាន​ប្រារព្ធ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញ​ថា អាច​មាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មាន​រៀបចំ​ការ​ប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយ​ក្រុម​តូច​ៗ​របស់​គាត់​នៅ​តាម​ភូមិ​-​ឃុំ និង​នៅ​តាម​ទី​វត្ត​អា​រ៉ា​ម ឬ​នៅ​តាម ផ្ទះសម្បែង ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​រៀបចំ​ពិធី​នេះ ក្នុង​ការ​ធានា​មិន​ឱ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ