ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធល្បែងប្តីផឹកស្រា ស្រវឹង​កាល​​​ណា​ផ្ទុះហិ.ង្សាប្រាវ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ដោយសារ​ឥទ្ធិពល​សុរា​លាយឡំ​ជាមួយនឹង​ល្បែងស៊ីសង ធ្វើ​ឲ្យ​កើតជាអំពើ​ហិង្សា ។ ជាក់ស្តែង បុរស​ម្នាក់​ខឹង​ប្រពន្ធ​ទៅ​លេងបៀ​នៅផ្ទះ​គេ លុះ​ពេល​ផឹកស្រា​ស្រវឹង​ជោកជាំ​ក៏​ទៅ​ស្រែក​ជេរ​ប្រមាថ និង​វាយ​ម្ចាស់ផ្ទះទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​វាយ​តបត​វិញ​បណ្តាល​ឲ្យ​រង​របួស…

ខេត្តកណ្ដាល ៖ ដោយសារ​ឥទ្ធិពល​សុរា​លាយឡំ​ជាមួយនឹង​ល្បែងស៊ីសង ធ្វើ​ឲ្យ​កើតជា
អំពើ​ហិង្សា ។ ជាក់ស្តែង បុរស​ម្នាក់​ខឹង​ប្រពន្ធ​ទៅ​លេងបៀ​នៅផ្ទះ​គេ លុះ​ពេល​ផឹកស្រា​ស្រវឹង​ជោកជាំ​ក៏​ទៅ​ស្រែក​ជេរ​ប្រមាថ និង​វាយ​ម្ចាស់ផ្ទះទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​វាយ​តបត​វិញ​បណ្តាល​ឲ្យ​រង​របួស ។ ការ​វាយតប់​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ផង​ដែរ។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

បុរស​ដែល​ត្រូវ​ម្ចាស់ផ្ទះ​វាយ​ឲ្យ​របួស​នេះ​ឈ្មោះ នួន វ៉ា​ន់ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ឃុ​ត ភារ​ម្យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ​ដូច​គ្នា ។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្រពន្ធ​របស់​បុរស​ខាងលើ ​ឈ្មោះ សុខ ធឿ​ន បាន​ទៅ​អង្គុយ​លេងបៀ​នៅផ្ទះ​របស់​ឈ្មោះ ឃុ​ត ភារ​ម្យ ។ លុះ​នៅ​ម៉ោងជាង​៨​យប់ ម្ចាស់ផ្ទះ​ឈ្មោះ ឃុ​ត ភារ​ម្យ ឃើញ​ឈ្មោះ នួន វ៉ា​ន់ ស្ថិត​ក្នុង​ភាព​ស្រវឹងស្រា ហើយ​មក​ជេរ​ប្រមាថ​និង​វាយ​លើ​ប្រពន្ធ​ឈ្មោះ សុខ ធឿ​ន ដល់​ផ្ទះ​របស់​ខ្លួន ក៏​និយាយ​ថា បើ​វាយ​គ្នា​ទៅ​វាយ​នៅផ្ទះ​ទៅ កុំមក​វាយ​នៅផ្ទះ​ខ្ញុំ ។

ខណៈនោះ ឈ្មោះ នួន វ៉ា​ន់ ឆ្លើយ​ថា ឯង​កុំ​ចេះ​ដឹង ហើយ​បាន​យក​កៅអី​ជ័រ​វាយ​ឈ្មោះ ឃុ​ត ភារ​ម្យ ជា​ម្ចាស់ផ្ទះ​មុន តែ​ម្ចាស់ផ្ទះ​គេច​ផុត ហើយ​ទាញ​កៅអី​ជ័រ​វាយ​វិញ​បណ្ដាល​ឲ្យ​បែកក្បាល​ដេរ​ជា​ច្រើន​ថ្នេរ​តែ​ម្ដង ។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​បាន​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ