ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​អណ្តែត​ក្នុង​ទឹកអូរ អ្នក​ភូមិ​ថា​ ជា​បុរស​វិកល​ច​រិ​ក

8 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន ៖ ​សព​​បុរស​​​​វិកល​​ច​រិ​​​ក​​​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​​អណ្តែត​​ក្នុង​ទឹក​អូរ ខណៈ​​កំពុង​​ដេញ​​ហ្វូង​សត្វ​គោ​​ពី​កន្លែង​ស៊ី​​ស្មៅ ទៅ​ឱ្យ​​ផឹកទឹក​​អូរ​​នៅ​ក្បែរ​ច្រាំង ​​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កា​ល​ពី​​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៤ ​ឧសភា ​២០១៥​ នេះ ស្ថិត​នៅ​

ចំ​ណុ​ចទឹកអូរ​វត្ត​​ចាស់ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​​ស្ទឹង​​ត្រង់ ស្រុក​សាលា​​ក្រៅ ។

ប្រភព​បាន​ឱ្យ​ដឹងថា ​សព​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជួប សំ​អន ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក​ និង​តែង​តែផឹកស្រា​ប្រមឹក​ រស់​នៅ​​ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​​ពី​លោក​មេ​ភូមិ​វាល​បានឱ្យ​​ដឹង​ថា កាល​ពី​​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ ​ឧសភា គេ​ឃើញ​ជន​រង​គ្រោះ​​ផឹក​ស្រា ស្រវឹង ហើយ​​​ឃើញ​ដើរ​តែ​ម្នាក់ឯង​ បម្រុង​នឹង​​ឆ្លង​ទឹកអូរ​ទៅ​​​លេង​វត្ត ។ លុះ​ក្រោយមក​ ក្រុម​គ្រួសារ​នឹក​​ស្មាន​ថា ដេក​នៅ​ឯ​​វត្ត​ព្រោះ​បាត់​ខ្លួន​​មួយ​យប់​​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញទេ ។ ​នៅ​ពេ​ល​ព្រឹក​​ថ្ងៃ​កើតហេតុ​ ក៏ត្រូវ​ប្រជាពលរដ្ឋ​​កំពុង​ដេញ​ហ្វូងគោ​ទៅ​​ឱ្យ​ផឹកទឹក​អូរ​ក៏​​ប្រទះ​ឃើញ​សព​អ​ណ្តែ​ត​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​តែ​ម្តង ។

លោ​ក​មេ​ភូមិ​បន្ត​​​​ថា សព​បុរស​​ខាងលើ​ គឺ​ជា​មនុស្ស​វិកល​ចរិក ដោយសារ​តែ​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ លុះ​ពេល​ស្រវឹង​ម្តង​​ៗ​លែង​ដឹង​អ្វី​ទាំង​អស់ ហើយ​ក៏​ស្ថិត​នៅ​ក្នុង​សភាព​ខ្សោយកម្លាំង ខណៈ​ដើរ​បាន​ចម្ងាយ​ប្រហែល​២០ ទៅ​៣០​ម៉ែត្រ​សម្រាក​ម្តង ។ ​ជន​រង​គ្រោះ​ធ្លាប់​មាន​​ប្រពន្ធ​កូន​ម្ត​ង​រួច​ទៅ​ហើយ តែ​ដោយសារ​ផឹក​ខ្លាំង​​ពេក ទើប​ប្រពន្ធ​វេច​​បង្វេច​នាំ​កូន​រត់​ចោល​​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ហើយ​ក៏​រស់នៅ​ជាមួយ​​ឪពុក​ម្តាយ​ ដោយ​មិន​ធ្វើ​ការងារ​អ្វី​ទាំងអស់ គឺ​គិត​តែ​ពី​ផឹកស្រា​​​ប៉ុណ្ណោះ ។ ​