ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ចាស់​និង​កម្ម​ថ្មី​ឱ្យ​ផល

3 ឆ្នាំ មុន

តាំងពី​ដើម​រៀង​មក ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ជា​ទ្រឹស្តី​កម្មផល​និយម​គឺ​ចូល​ចិត្ត​និយាយ​តែ​ពី​រឿង​កម្មផល​ព្រោះ​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ មានកម្ម​ជា​ទាយាទ​របស់​ខ្លួន ។ តាម​ពុទ្ធឱវាទ​បាន​ពន្យល់​ថា ដូច​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ដើមហេតុ​មក​ពី​កម្ម​ចាស់​ឱ្យ​ផល មាន​ន័យ​ថា បុគ្គល​នោះ​កាលពី​ជាតិ​មុន​ធ្លាប់​បៀតបៀន​ធ្វើបាប​ជីវិត​សត្វ​មាន…

តាំងពី​ដើម​រៀង​មក ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ជា​ទ្រឹស្តី​កម្មផល​និយម​គឺ​ចូល​ចិត្ត​និយាយ​តែ​ពី​រឿង​កម្មផល​ព្រោះ​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ មានកម្ម​ជា​ទាយាទ​របស់​ខ្លួន ។

តាម​ពុទ្ធឱវាទ​បាន​ពន្យល់​ថា ដូច​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ដើមហេតុ​មក​ពី​កម្ម​ចាស់​ឱ្យ​ផល មាន​ន័យ​ថា បុគ្គល​នោះ​កាលពី​ជាតិ​មុន​ធ្លាប់​បៀតបៀន​ធ្វើបាប​ជីវិត​សត្វ​មាន កាច់​ជើង កាច់​ដៃ កាច់​ស្លាប​ឱ្យ​រង​ទុក្ខវេទនា លុះដល់​ពេលវេលា​កំណត់​ណាមួយ កម្ម​ចាស់​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នោះ​ក៏​ហុច​ផល​ឱ្យ បង្ក​ទៅ​ជា​ជំងឺ​ធ្ងន់​ស្រាល​ទៅ​តាម​កម្ម​ដែល​ខ្លួន​បាន​សាង​មក​អំពី​ជាតិ​មុន នេះ​គឺ​កម្ម​ចាស់​ឱ្យ​ផល ។

ចំណែក​កម្ម​ថ្មី​ឱ្យ​ផល​ជា​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​ក្នុង​បច្ចុប្បន្ន ព្រះពុទ្ធ​ពន្យល់​ថា មក​ពី​អ្នក​នោះ​សាង​កម្ម​៥​យ៉ាង​គឺ ១-​មិន​មាន​ករុណា​អាណិតអាសូរ​កាប់​ប្រហារជីវិត​សត្វ​ដោយ​មិន​ខ្លាច​បាបកម្ម ២-​ញុំ​ា​ង​ជីវិត​សត្វ​ឱ្យ​ដល់​នូវ​ការ​លំបាក​វេទនា ៣-​ពេញចិត្ត​នឹង​សម្លាប់ ៤-​ព្យាយាម​សម្លាប់ និង​៥-​សត្វ​ស្លាប់​ដោយ​ការ​ព្យាយាម​សម្លាប់​នោះ​ឯង ។

ជា​រួម​មក​កម្ម​គឺ​អំពើ​ដែល​យើង​ធ្វើ​ហើយ​ក្តី កំពុង​ធ្វើ​ក្តី កម្មនេះ​មិន​បាន​បាត់បង់​ទៅ​ណា​ទេ​ប្រៀប​ដូច​ជា​ស្រមោល​អន្ទោលតាមប្រាណ​ជួន​ក៏​ឱ្យ​ផល​ទាន់​ភ្នែក​ក្នុង​ពេល​បច្ចុប្បន្ន ជួ​ន​​ក៏​ឱ្យ​ផល​ទៅ​ក្នុង​ជាតិ​បន្ទាប់ គឺ​យូរ​និង​ឆាន់​គង់​នឹង​ឱ្យ​ផល​មិន​បាន​អហោសិកម្ម​ទៅ​ណា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ