ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន​៣ ដែល​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់

3 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​និយាយ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្មទៅ​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក ចំនួន០​៣ ជុំវិញ​ការ​លក់​សព្វាវុធ​ទំនើប​ៗ​របស់​ពួក​គេ​យ៉ាងច្រើន​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ។ ក្រោយ​ទទួល​បានការ​អនុម័ត​ពី​សភា​អា​មេ​រិ​ក មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ឲ្យ​កោះ​តៃវ៉ាន់…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​និយាយ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្មទៅ​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក ចំនួន០​៣ ជុំវិញ​ការ​លក់​សព្វាវុធ​ទំនើប​ៗ​របស់​ពួក​គេ​យ៉ាងច្រើន​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ។

ក្រោយ​ទទួល​បានការ​អនុម័ត​ពី​សភា​អា​មេ​រិ​ក មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ឲ្យ​កោះ​តៃវ៉ាន់ កាលពី​ស​ប្តា​ហ៍​មុន ធ្វើ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

សហរដ្ឋអាមេរិក​គ្រោង​នឹង​បញ្ជូន​ប្រព័ន្ធ​សព្វាវុធ​ចំនួន​៣ ដែល​មាន​តម្លៃ​ប្រមាណ​ជា ១,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​កោះ​តៃវ៉ាន់ រាប់​បញ្ចូល​ទាំង រ៉ុក្កែត ដែល​អាច​ចល័ត​បាន​តាម​រថយន្ត ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin, មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​ឆ្ងាយ​ ​បាញ់​ពីលើ​ដី ផលិត​ដោយ​ក្រុមហ៊ុន Boeing Defense និង​ឧបករណ៍​ចាប់​សញ្ញា​ខាងក្រៅ​សម្រាប់ធ្វើទំនើបកម្ម​យន្តហោះ F-16 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Raytheon Technologies ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ចន្ទ ទី​២៦ តុលា​នេះ​ថា រដ្ឋាភិបាល​ចិន នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​ទាំង​៣ ប្រសិនបើ​កិច្ចព្រមព្រៀង​ខាងលើនេះ​ចូល​ជា​ផ្លូវការ ។

ប្រទេស​ចិន ប្រឆាំង​នឹង​ការ​លក់​អាវុធ​ណាមួយ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់​ទុក​ថា កោះ​តៃវ៉ាន់​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួន រហូតមក ។

ចិន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់នៅ​លើ​ពិភពលោក ដែល​បាន​អនុម័ត​ច្បាប់ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​អា​មេ​រិ​ក ។ ហើយ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនេះ ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ផលិត​នៅ​ក្នុង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ