ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​បី​ដែល​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​ជោគជ័យ​ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​ម្ចាស់​អាជីវកម្ម​ធន់​តូច​ប្រឈម​មុខ​នឹង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ សម្រាប់​អាជីវករ​ដែល​នៅ​អាច​បន្ត​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន អ្នក​ក៏​នៅ​ត្រូវ​តែ​ត្រៀមខ្លួន​បន្ថែម​ដែរ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ទីផ្សារ​ក្រោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ខាងក្រោម​គឺ​ចា​គោលការណ៍​សំខាន់​ៗ​ដែល​នឹង​ជួយ​ដល់​អាជីវកម្ម​អ្នក​៖ ១. គោលការណ៍​នៃ​ភាព​រហ័សអាជីវកម្ម​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ទីផ្សារ​ខណៈ​ដែល​មិន​បង្ក​ការ​ប៉ះពាល់​ដល់​គុណភាព​ផលិតផល ឬ​សេវាកម្ម​របស់​ពួក​គេ​។ អាជីវកម្ម​ដែល​អាច​បន្ត​ដំណើរការ​បាន​មក​ដល់​ពេល​នេះ​ប្រហែលជា​បាន​ធ្វើ​ផ្នែក​នេះ​ហើយ…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​អាជីវកម្ម​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​ម្ចាស់​អាជីវកម្ម​ធន់​តូច​ប្រឈម​មុខ​នឹង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ សម្រាប់​អាជីវករ​ដែល​នៅ​អាច​បន្ត​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន អ្នក​ក៏​នៅ​ត្រូវ​តែ​ត្រៀមខ្លួន​បន្ថែម​ដែរ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ទីផ្សារ​ក្រោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ​។
ខាងក្រោម​គឺ​ចា​គោលការណ៍​សំខាន់​ៗ​ដែល​នឹង​ជួយ​ដល់​អាជីវកម្ម​អ្នក​៖

១. គោលការណ៍​នៃ​ភាព​រហ័ស
អាជីវកម្ម​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​ទីផ្សារ​ខណៈ​ដែល​មិន​បង្ក​ការ​ប៉ះពាល់​ដល់​គុណភាព​ផលិតផល ឬ​សេវាកម្ម​របស់​ពួក​គេ​។ អាជីវកម្ម​ដែល​អាច​បន្ត​ដំណើរការ​បាន​មក​ដល់​ពេល​នេះ​ប្រហែលជា​បាន​ធ្វើ​ផ្នែក​នេះ​ហើយ ប៉ុន្តែ​អាជីវករ​អាច​ធ្វើ​ច្រើន​ទៀត​ដើម្បី​ត្រៀមខ្លួន ​។ ក្នុង​ចំណោម​នោះ​រួម​មានការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​ដំណើរការ​អាជីវកម្ម និង​ការ​ផ្តល់​ការ​ហ្វឹកហាត់​បន្ថែម​ដល់​បុគ្គលិក​ជាដើម​។

២. គោលការណ៍​សង្គម
បច្ចុប្បន្ន​នេះ​មាន​អាជីវកម្ម​ជា​ច្រើន​ដែល​បាន​ចូលរួម​ជួយ​ដល់​សង្គម​ក្នុង​បញ្ហា​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​កូ​វី​ដ ១៩ និង​ទឹកជំនន់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ជាដើម​។ លើស​ពី​ការ​ជួយ​ដល់​សហគមន៍​របស់​ខ្លួន​ហើយ ការ​ធ្វើ​ដូច្នេះ​ជា​ឱកាស​ធំ​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​។

៣. គោលការណ៍​សុវត្ថិភាព
ទោះជា​កម្ពុជា​មិន​មាន​ចំនួន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ច្រើន​ដូច​ប្រទេស​ជិតខាង​ពិតមែន​ក្តី អាជីវកម្ម​នៅ​តែ​ត្រូវ​ទុក​សុខភាព​របស់​អតិថិជន​សំខាន់​ជាងគេ​ពេល​ដែល​ប្រកប​អាជីវកម្ម​។ ក្រៅពី​ការ​មាន​វិធានការ​មួយ​ចំនួន​ដូច​ជា​ការ​វាស់​កម្តៅ​មុន​ពេល​ដើរ​ចូល​ហាង ការ​លាងដៃ និង​ការ​រក្សា​គម្លាត​ហើយ អាជីវកម្ម​អាច​ផ្តល់​នូវ​ជម្រើស​ច្រើន​ទៀត​ដែល​អាច​ការពារ​ដល់​អតិថិជន​បាន​ដូច​ជា​ការ​ទិញ​ទំនិញ​តាម​សេវា​មួយ​ចំនួន​លើ​ទូរស័ព្ទ​ដៃ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ