ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ដ៏​អស្ចារ្យ​នៃ​ប្រាសាទអង្គរវត្តដែល​កូន​ខ្មែរ​គ្រប់​រូប​គួរចង​ចាំ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀ​​ម​រាប ៖ ប្រាសាទអង្គរវត្ត​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​ក្នុង​លោក កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ចាប់ពី​ឆ្នាំ ១១១៣ ដល់​ឆ្នាំ ១១៥០​។ អង្គរវត្ត​តំណាង ភ្នំ​ព្រះ​សុមេរុ…

ខេត្ត​សៀ​​ម​រាប ៖ ប្រាសាទអង្គរវត្ត​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​ក្នុង​លោក កសាង​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ចាប់ពី​ឆ្នាំ ១១១៣ ដល់​ឆ្នាំ ១១៥០​។ អង្គរវត្ត​តំណាង ភ្នំ​ព្រះ​សុមេរុ ដែល​ជាទី​លំនៅ​របស់​អាទិទេព និង​ទេវតា​ក្នុង ទេវ​កថា​ហិណ្ឌូ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​។

យោង​តាម​សិលាចារឹក​នៅ​សតវត្ស​ទី​១៦ បាន​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទអង្គរវត្ត​គឺ «​ព្រះ​មហានគរ​ឥន្ទ្រប្រ័ស្ថ​ព្រះ​ពិស្ណុលោក» ​។ ពាក្យ ឥន្ទ្រប្រ័ស្ថ មាន​ន័យ​ថា «ទីក្រុង​របស់​ព្រះឥន្ទ្រ» ។ មួយ​ចំណែក​ទៀត​នៅ​សតវត្សរ៍​ទី​១៧ ត្រូវ​បាន​គេ​ហៅ​ថា «ឥន្ទបត្ត​ម្ភា​នគរ​ស្រី​សុ​ធរ​វ​ពិស្ណុលោក​»​។

រី​ឯកា​រវិ​វត្ត​នៃ​ឈ្មោះ​មក​ជា «អង្គរវត្ត​» នេះ​អាច​ត្រូវ​បាន​គេ​យក​មក​ប្រើ​តាម​ប្រវត្តិសាស្ត្រ​។ ចំពោះ​ប្រជាជន​ខ្មែរ ពិសេស​អ្នក​រស់នៅ​ខេត្តសៀមរាប ច្រើន​ហៅ​ឈ្មោះ​រួម​មួយ​គឺ អង្គរតូច​។

ប្រាសាទអង្គរវត្ត​ប្រើ​កម្លាំង​ពលកម្ម​ប្រ​ម៉ា​ណ​ជាង ៣០ មុ​ឺ​ន​នាក់ និង ដំរី​ជាង ៦ ពាន់​ក្បាល និង​ប្រើប្រាស់​ថ្ម សរុប​ប្រមាណ​ជាង ១០ លាន​តោន នៅ​ក្នុង​ទំហំ ខ្នាត និង ភាព​ស៊ី​មេ​ទ្រី ឡើង​ដល់​កំពូល ដែល​ត្រូវ​បាន គេ​ជឿ​ថា​ជា​ប្រាសាទ​សាសនា ដ៏​ធំ​បំផុត របស់​ពិភពលោក (​អង្គរវត្ត​ជាប់​ជា​ស្ថាបត្យកម្ម​កំពូល​ក្នុង​លោក​)​។

ជា​រៀងរាល់ថ្ងៃ​ទី ២១-២២ ខែមីនា និង​ថ្ងៃ​ទី ២២-២៣ ខែកញ្ញា គឺ​ព្រះអាទិត្យ​រះ និង​លិច​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​ដែល​ចែក​រយៈពេល​យប់ និង​ថ្ងៃ​ស្មើគ្នា (​សម​រាត្រី​)​។ អង្គរវត្ត​ប្រែ​ពណ៌​ពី​សំ​រិ​ទ្ធ​ទៅ​ប្រាក់ ពី​ប្រាក់​មក​មាស ទៅ​តាម​ពេលវេលា​មួយ​ទៀងទាត់ ព្រឹក ថ្ងៃ និង​រសៀល​។

អង្គរវត្ត​ស្ថិត​ចំ​ខ្សែ​អ័ក្ស​ទី ៧ នៃ​រយៈទទឹង​របស់​ផែនដី ដែល​ខ្សែ​នោះ​រត់​ស្របគ្នា​ជាមួយនឹង​ប្រាសាទ​ពីរ៉ាមីត​ជី​ហ្សា​របស់​អេ​ស៊ី​ប ប្រាង្គ​ឆី​ក​ឈេ​ន​អុី​ត​សា របស់​មិច​សុិ​ច និង​ចុង​ក្រោយ​ជាមួយ​រូបសំណាក​មនុស្ស​បុរេប្រវត្តិ​របស់​ឈី​លី​។​ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាសាទអង្គរវត្ត មាន​តម្លៃ​ទាំង​ផ្នែក​បញ្ញា ផ្នែក​ស្ថាបត្យកម្ម​និង​សម្បត្តិ​វប្បធម៌ និង​ជា​ប្រសាទ​ដែល​មាន​ស្ថាបត្យកម្ម ត្រូវ​បាន​គណនា និង​ធ្វើ​ឡើង​យ៉ាង​សុ​ក្រឹត្យ​បំផុត នៅ​លើ​ពិភពលោក​។


គ្រប់​អ័ក្ស​នៃ​ប៉ម​របស់​ប្រាសាទ គឺ​កើត​ចេញពី​រង្វង់​មូល​ដែល តំណាង​ឲ្យ​ហ្វូង​តារា ត្រា​គោ (Draco) ក​ញ្ជុំ​សកល​ដែល​មាន​អាយុកាល​២​លាន​ឆ្នាំ ដែល​មាន​ចម្ងាយ​ពី​ផែនដី ១៩​ទ្រី​លាន​គីឡូម៉ែត្រ ដោយ​ស្មើ​និងរ​វ​ង្វា​ស់​កាំរស្មីព្រះអាទិត្យ​។ ប្រាសាទ​នេះ​មាន​រាង​ឆ្លុះ​អ័ក្ស ៣ ជាន់​ជាប់​ៗ​គ្នា បើ​ធៀប​នឹង​ផ្ទៃ​ទឹក​បារាយ (​បច្ចុប្បន្ន​បារាយ​ខាងកើត​ត្រូវ​បាន​រីងស្ងួត​) អ័ក្ស​ទាំង ៣ ប្រៀប​ដូច​ជា រាង​ផ្កាយ​រណប​ដែល​សំយោគ​យក​ថាមពលព្រះអាទិត្យ ដែល​បាន​បាញ់​បង្ហោះ​នៅ​ពេល​បច្ចុប្បន្ន​។

គ្រឹះ​ប្រាសាទ​ធ្វើ​អំពី​ដីខ្សាច់ ដែល​ពឹង​លើ​គូ​ទឹក​ដែល​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ទាំងស្រុង និង​គ្រប់​ប៉ម​នៃ​អង្គរវត្ត​ជា​ចំនុច​ដែល​បង្កើត​រាង​ជា​សត្វ​អណ្ដើក ដែល​ទាក់ទង​និង​រឿង​កូរ​សមុទ្រ​ទឹកដោះ ឬ កូរ​សមុទ្រ​ចក្រ​វា​ឡ ។

នៅ​ក្នុង​ប្រាសាទ “​អង្គរវត្ត​” មាន​រូបភាព​លាក់​បង្កប់​ច្រើន​ជាង ២០០ ផ្ទាំង ដែល​មិន​អាច​មើល​ដឹង​ដោយ​ភ្នែក​ទទេ​បាន ត្រូវ​ជំនួយ​ដោយ​បច្ចេកវិទ្យា Scan Effectt ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទអង្គរវត្ត​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ ១៤ ធ្នូ ១៩៩២៕

អត្ថបទសរសេរ ដោយ