ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឥណ្ឌា​នឹង​កើនឡើង​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​G20

8 ឆ្នាំ មុន

ញូ​វ​ដេ​លី ៖ តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សេវា​វិនិយោគិន​Moody’s បង្ហាញ​ថា សេដ្ឋកិច្ច​ឥណ្ឌា​នឹង​កើនឡើង​ក្នុង​ការ​បោះ​ជំហាន​ខ្លាំងក្លា​ប្រមាណ​ជា​៧,៥%​ក្នុង​ឆ្នាំ​២០១៥-២០១៦

ញូ​វ​ដេ​លី ៖ តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សេវា​វិនិយោគិន​Moody’s បង្ហាញ​ថា សេដ្ឋកិច្ច​ឥណ្ឌា​នឹង​កើនឡើង​ក្នុង​ការ​បោះ​ជំហាន​ខ្លាំងក្លា​ប្រមាណ​ជា​៧,៥%​ក្នុង​ឆ្នាំ​២០១៥-២០១៦ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​សេដ្ឋកិច្ច​G20 នោះ​ក៏​ដោយសារ​ការ​កែទម្រង់​និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ។

មួយវិញទៀត នៅ​ពេល​មានការ​ផ្លាស់​ប្តូរ​នៃ​លំហូរ​ទិស​ដៅ​វិនិយោគ​លើ​សាកលលោក ឥណ្ឌា​ទទួលផល​ប្រយោជន៍​ជា​ច្រើន​លើសលប់​ពី​ការ​កាត់​បន្ថយ​អ​តុល្យភាព​ខាងក្រៅ​ប្រទេស​។​ទីភ្នាក់ងារ​ខាងលើ​បាន​បន្ត​ទៀត​ថា យើង​មាន​ក្តី​រំពឹង​នូវ​ការ​ពង្រីក​បាន​តុល្យភាព​នៃ​គណនី​ចរន្ត​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ​ដោយសារ​តែ​តម្លៃ​នាំ​ចូល​ថាមពល​ទាប​ជាង​មុន គួប​ផ្សំ​នឹង​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​មាស​តែ​ម្តង ។

គួរ​បញ្ជាក់​ថា G20​គឺជា​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​អភិវឌ្ឍន៍​ដែល​ស្មើនឹង​៨៥%​នៃ​ទិន្នផល​សេដ្ឋកិច្ច​លើ​ពិភពលោក ៕