ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ ស្រាប់តែ​ម្ចាស់​រថយន្ត​បើក​ទ្វារ​ចុះរ​ត់ទៅ​ហៅ​ឱ្យ​គេ​ជួយ​ផ្អើល​សហ​ព័ន្ធ​រុ​ស្ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ជនជាតិ​ចិន​១​គ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស កំពុង​តែ​បើកបរ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆេះ​តែ​ម្តង បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​បើកទ្វារ​ចុះ រួចរ​ត់ទៅ​ហៅ​ឱ្យ​គេឯង​ឱ្យ​ជួយ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​រលត់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ជនជាតិ​ចិន​១​គ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស កំពុង​តែ​បើកបរ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆេះ​តែ​ម្តង បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​បើកទ្វារ​ចុះ រួចរ​ត់ទៅ​ហៅ​ឱ្យ​គេឯង​ឱ្យ​ជួយ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​រលត់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ផ្សារ​សែន​ជូ​រី ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន ។

រថយន្ត​រង​គ្រោះ​ខាងលើ​ម៉ាក ម៉ែ​ក​សឺ​ដែ​ស ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-4023 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​ខាងលើ​បើកបរ​ដោយ​ជនជាតិ​ចិន ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​អេ​ដ​វូ​ត ក្នុង​គោលបំណង​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌ​កំ​បូល ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ទល់មុខ​នឹង​ផ្សារ​ស៊ិ​ន​ជូ​រី ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​ហុយផ្សែង​ទ្រលោម​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ អ្នក​បើករថយន្ត​បាន​បើកទ្វារ​ចុះ រួចរ​ត់ទៅ​ហៅ​ឱ្យ​គេឯង​ឱ្យ​ជួយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យមក​ជួយ​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​ទាន់​មក​ដល់​ផង ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ឃើញ​ហេតុការណ៍​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​រលត់​ទៅ​វិញ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​ត្រឡប់​ទៅ​គោលដៅ​វិញ​ផង​ដែរ​។ រីឯ​រថយន្ត​រង​គ្រោះ​វិញ ក្រោយ​ពេល​កើតហេតុ បើក​មិន​ឆេះ ទៅ​មុខ​មិនកើត​ដែរ បន្ទាប់​មក​ម្ចាស់​រថយន្ត​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​១​គ្រឿង​ទៀត មក​សណ្តោង​យក​ទៅ​ជួសជុល ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​អូស​ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​ជួសជុល​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ