ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​សក្តិ​សិទ្ធិ​«​ភ្នំ​ស្វាយ​»​ក្លាយជា​កន្លែង​ទស្សនា​ថ្ងៃ​រះ​នៅ​ក្រុង​បាន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី​៖ រមណីយដ្ឋាន​«​ឥសី​ប​តមៈ​» ហៅ​«​ភ្នំ​ស្វាយ​»​ជាទី​កន្លែង​សក្តិ​សិទ្ធិ ។ ឥសី​ប​តមៈ ស្ថិត​នៅ​លើ​កំពូលភ្នំ​ស្វាយ មាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ នា​ភាគ​ខាងលិច​នៃ​ក្រុង​បាន​លុង

ខេត្តរតនគិរី​៖ រមណីយដ្ឋាន​«​ឥសី​ប​តមៈ​» ហៅ​«​ភ្នំ​ស្វាយ​»​ជាទី​កន្លែង​សក្តិ​សិទ្ធិ ។ ឥសី​ប​តមៈ ស្ថិត​នៅ​លើ​កំពូលភ្នំ​ស្វាយ មាន​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ នា​ភាគ​ខាងលិច​នៃ​ក្រុង​បាន​លុង ជាប់​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ទីកន្លែង​ដ៏​ពិសិដ្ឋ​នោះ​ក្លាយជា​កន្លែង​ទស្សនា​ថ្ងៃ​រះ​នា​ពេល​ព្រឹក​ព្រហាម ខណៈ​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពីលើ​ក្រុង​បាន​លុង ។ ទីកន្លែង​នោះ​នៅ​ថ្ងៃ​ធម្មតា អ្នកទេសចរ​អាច​ចោល​ភ្នែក​ពីលើ​កំពូលភ្នំ​គយគន់​សួនច្បារ​ពណ៌​បៃតង​ជា​និច្ច​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​បាន​លុង និង​ទីវាល​ជំរាល​ជើងភ្នំ រួច​បន្ត​តាម​ជ្រលង ដោយ​ជួរ​ភ្នំ​នៅ​ឯនាយ​ដាច់​កន្ទុយភ្នែក​ជាប់​នឹង​ជើងមេឃ ។

ឥសី​ប​តមៈ គឺជា​ឈ្មោះ​អ្នកតា​ភ្នំ​ពី​បុរាណ ដែល​ថែរក្សា​តំបន់​ភ្នំ​ក្នុង​សម័យកាល​យូរលង់​ណាស់​មក​ហើយ ។ ឥសី​ជា​នាម​សម្រាប់​សម្គាល់​អ្នកបួស ឬ​អ្នក​ប្រកាន់​សច្ចធម៌ នៅ​ក្នុង​សាសនាព្រាហ្មណ៍ ប៉ុន្តែ​បន្ទាប់​ពី​មានការ​សាងសង់​ព្រះពុទ្ធ​បដិមា​ពី​ថ្ម​ដ៏​ធំ​មួយ​អង្គ​ប្រវែង​ប្រហែល​៥​ម៉ែត្រ កាលពីដើម​ទស​វត្ស​ឆ្នាំ​១៩៦០​មក ទីកន្លែង​នោះ​នៅ​រក្សា​ឈ្មោះ​ដើម «​ឥសី​ប​តមៈ​» តែ​អ្នកស្រុក​គោរព​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា ឯ​លក្ខណៈ​ព្រហ្មញ្ញសាសនា​បន្តិចបន្តួច​ប៉ុណ្ណោះ ។

សព្វថ្ងៃ​ទីកន្លែង​ដ៏​សក្តិ​សិទ្ធិ​នោះ អ្នកស្រុក​ទៅ​គោរព​បូជា​ដើម្បី​សុំ​លាភ​សំណាង ជោគជតារាសី​ខ្ពស់ និង​សេចក្តីសុខ​សប្បាយ ។ ឥសី​ប​តមៈ ជា​រមណីយដ្ឋាន​សក្ការបូជា​សក្តិ​សិទ្ធិ​បំផុត​សម្រាប់​អ្នក​រស់នៅ​ខេត្តរតនគិរី និង​អ្នកទេសចរ​ទូទៅ ៕