ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហាត់​កាយ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​មេត្តាធម៌

3 ឆ្នាំ មុន

បុគ្គល​គប្បី​ហ្វឹកហាត់​កាយ​ចិត្ត​ឲ្យ​លុះតែ​ក្នុង​សេចក្តី​ល្អជា​ចិត្ត​ប្រកបដោយ​មេត្តា​ប្រាថ្នា​ឱ្យ​សព្វ​សត្វ​រស់នៅ​ដោយ​សុខសាន្ត កុំ​ជា​អ្នកមាន​ពៀរ​នឹង​គ្នា​ឡើយ ។ ធម៌​៧​ប្រការ​ដែល​សាធុជន​គួរ​បំពេញ​សេចក្តី​ល្អ​គឺ ១- ផ្សព្វផ្សាយ​មេត្តា ២- តាំង​សេចក្តី​ប្រា​ថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ៣- ខ្វល់ខ្វាយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ…

បុគ្គល​គប្បី​ហ្វឹកហាត់​កាយ​ចិត្ត​ឲ្យ​លុះតែ​ក្នុង​សេចក្តី​ល្អជា​ចិត្ត​ប្រកបដោយ​មេត្តា​ប្រាថ្នា​ឱ្យ​សព្វ​សត្វ​រស់នៅ​ដោយ​សុខសាន្ត កុំ​ជា​អ្នកមាន​ពៀរ​នឹង​គ្នា​ឡើយ ។

ធម៌​៧​ប្រការ​ដែល​សាធុជន​គួរ​បំពេញ​សេចក្តី​ល្អ​គឺ ១- ផ្សព្វផ្សាយ​មេត្តា ២- តាំង​សេចក្តី​ប្រា​ថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ៣- ខ្វល់ខ្វាយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ៤- ឧបត្ថម្ភ​បម្រុង និ​ង​​ចូលរួម​ក្នុង​កិច្ចការ​សាធារណប្រយោជន៍ ៥- មិន​ស្អប់ខ្ពើម​អំពើ​របស់​អ្នក​ដទៃ ៦- សម្តែ​ង​​ការ​ពេញចិត្ត​នៅ​ពេល​អ្នក​ដទៃ​មានជោគ​ជ័យ និង​៧- តម្កល់​ចិត្តជា​កណ្តាល សម្លឹង​មើល​ហេតុការណ៍​ទាំងឡាយ​តាម​សេចក្តី​ពិត ។

អ្នក​ឋិត​នៅ​ក្នុង​គោល​ធម៌​ទាំង​៧​នេះ​រមែង​ជា​មនុស្ស​ប្រកបដោយ​ចិត្តមេត្តា ករុណា និង​ជា​អ្នករក្សា​បានចិត្ត​ល្អ​បរិសុទ្ធ​ដល់​សត្វ​សព្វ​ទិសានុទិស ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ