ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lampard ច្បាស់​ណាស់​ថា Chelsea គួរ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី

3 ឆ្នាំ មុន

អង់គ្លេស ៖ អ្នក​ចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក​គួរ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី នៅ​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​៦ ក្នុង​ក្រប​ខណ្ឌ…

អង់គ្លេស ៖ អ្នក​ចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក​គួរ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី នៅ​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​៦ ក្នុង​ក្រប​ខណ្ឌ Premier League ដោយ​ពួក​គេ​បាន​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ Manchester United ០-០ កាលពី​យប់មិញ​។

គ្រូបង្វឹក​អង់គ្លេស​វ័យ ៤២​ឆ្នាំ​ខាងលើ​បាន​និយាយ​ថា ក្រុម​លោក​គួរ​ណាស់​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី​នៅ​ពាក់កណ្តាល​តង់​ទី​១ បន្ទាប់​ពី​ប្រធាន​ក្រុម​តោ​ខៀវ César Azpilicueta ត្រូវ​បាន​ទាញ​ឱ្យ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ដោយ​ប្រធាន​ក្រុម​បិសាច​ក្រហម Harry Maguire​។

Lampard បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា​វា​ជា​ការ​ពិន័យ​យ៉ាង​ច្បាស់​ណាស់​។ តាម​ពិត​ខ្ញុំ​មិន​បានឃើញ​វា​ពី​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ​នោះ​ទេ​។ ប៉ុន្តែ​កូនក្រុម​របស់ខ្ញុំ​បាន​ស្នើ​អាជ្ញាកណ្តាល​លើ​ទីលានឱ្យត្រួតពិនិត្យ​ប្រព័ន្ធ VAR ប៉ុន្តែ​គាត់​បាន​បដិសេធ​សំណើ​នេះ​។ ខ្ញុំ​គិត​ថា​ប្រសិនបើ​អាជ្ញាកណ្តាល​ទៅ​ឆែក​វី​ដេ​អូ​ឡើង​វិញ គាត់​ច្បាស់​ជា​នឹង​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​»​។

Chelsea បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៦ មាន​៩​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Everton ៤​ពិន្ទុ ខណៈ​ដែល Man UTD ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៥ ឯណោះ​៕ (​ដកស្រង់​ចេញពី BBC)