ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្មាន​អ្នក​ឆ្លង​ថ្មី ​និង​គ្មាន​ជា​សះស្បើយ ​​ខណៈ​៤​នាក់​កំពុង​ព្យាបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ និង​គ្មាន​អ្នកជា​សះស្បើយ​នោះ​ទេ​ ខណៈ​អ្នក​ឆ្លង​៤​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​។ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ​ខែតុលា​ ឆ្នាំ​២០២០​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៥​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ និង​គ្មាន​អ្នកជា​សះស្បើយ​នោះ​ទេ​ ខណៈ​អ្នក​ឆ្លង​៤​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ​ខែតុលា​ ឆ្នាំ​២០២០​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៥​ តុលា​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៨៣​នាក់ ស្មើនឹង​៩៨,៦១% ធៀប​នឹង​ចំនួន​អ្នកមាន​ជំងឺ​វីរុស​កូ​វី​ដ​១៩​មាន​ចំនួន​សរុប​២៨៧​នាក់ (​ស្រី​៥៨​នាក់​និង​បុរស​២២៩​នាក់​)​។

ក្រសួង​បាន​បន្ត​ថា ​អ្នក​ឆ្លង​ជំងឺ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​៤​នាក់​ ក្នុង​នោះ​មាន​បុរស​ជនជាតិ​ខ្មែរ ១​នាក់ ស្ត្រីជន​ជាតិខ្មែរ​១​នាក់ បុរស​ជនជាតិ​បូ​ឡូញ​១​នាក់ និង​បុរស​ជនជាតិ​បារាំង​១​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ