កុំ​ត្រេកអរ​នឹង​អំពើ​បាប


ការ​មិន​ត្រេកអរ​ក្នុង​បាប​បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង​ឮ ឬ​ឃើញ​គេ​ធ្វើអំពើ​អាក្រក់​អំពើ​បាប​ទាំងឡាយ មានការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និង​ធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ​មានការ​កាប់សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ បៀត​បៀត​សេចក្តីសុខ​ដល់​គ្នា​និង​គ្នា​ជាដើម ថែម​ទាំង​កើតក្តី​សង្វេគ​តក់ស្លុត ចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។

ឯ​ការ​វៀរចាក​បាប​បាន​ដល់​ការ​ចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ទាំងឡាយ​ដូចដែល​បាន​ពោល​មក​ខាងលើ​ហើយ​ជាដើម ព្រោះ​ជឿជាក់​ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អ ធ្វើ​អាក្រក់​ពិត​ជា​បាន​អាក្រក់ ធ្វើ​កម្ម​បែប​ណា​នឹង​ត្រូវ​ទទួលផល​បែប​នោះ​មិន​ឃ្វាង​ឡើយ ។

កិរិយា​មិន​ត្រេកអរ​ក្នុង​បាប​និង​កិរិយា​វៀរចាក​បាប​ដូច​ពោល​មកនេះ ឈ្មោះ​ថា​ជា​អ្នកមាន​សេចក្តី​ក្សាន្ត​ចាក​ទុក្ខ​ទាំងពួង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ