ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធន់​តូច​២​គ្រឿង​ត្រូវ​ទឹក​ហូរ​វាយ​បោក​ធ្លាក់​ផ្លូវ និង​រថ​ន្ត​ដឹក​ស៊ីម៉ង់​ត៌​ជាប់ផុង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​តូច​២​គ្រឿង​ត្រូវ​បាន​ទឹក​ហូរ​វាយ​បោក​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ និង​ស្ទើរតែ​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែល​មានទឹក​ជ្រៅ​ទៅ​ហើយ និង​ត្រូវ​បាន​នគរបាល​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ចេញ​ភ្លាម​ៗ ។ ចំណែកឯ​រថយន្ត​ធន់​ធំ​ដឹក​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ទៀត បាន​ជាប់ផុង​ផ្អៀងខ្លួន​មួយ​ចំហៀង​ស្ទើរតែ​ក្រឡាប់ ខណៈ​ដែល​រថយន្ត​ទាំងនោះ​បើកបរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ហើយ​ទឹក​កំពុង​ហូរ​ខ្លាំង​យ៉ាង​ត្របាញ់​ថែម​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​តូច​២​គ្រឿង​ត្រូវ​បាន​ទឹក​ហូរ​វាយ​បោក​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ និង​ស្ទើរតែ​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែល​មានទឹក​ជ្រៅ​ទៅ​ហើយ និង​ត្រូវ​បាន​នគរបាល​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ចេញ​ភ្លាម​ៗ ។

ចំណែកឯ​រថយន្ត​ធន់​ធំ​ដឹក​ដឹក​ស៊ីម៉ង់​ត៌​១​គ្រឿង​ទៀត បាន​ជាប់ផុង​ផ្អៀងខ្លួន​មួយ​ចំហៀង​ស្ទើរតែ​ក្រឡាប់ ខណៈ​ដែល​រថយន្ត​ទាំងនោះ​បើកបរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​ដោយ​ទឹកស្ទឹង​ព្រែក​ត្នោត ហើយ​ទឹក​កំពុង​ហូរ​ខ្លាំង​យ៉ាង​ត្របាញ់​ថែម​ទៀត​នោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង ចាប់តាំងពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ជិត​ភ្លឺ​រហូត​ដល់​វេលា​ម៉ោង​៩​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១០៤ ហៅ​ផ្លូវ​លេខ​២០​អា ស្ថិត​នៅ​ខាងលិច​រង្វង់​មូល​កួរស្រូវ ក្នុងភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​តូច​ដែល​រង​ការ​វាយប្រហារ​ពី​កម្លាំង​ទឹក​ហូរ​នេះ​រួម​មាន​ម៉ាក MAZDA ពណ៌​ស​អត់​ស្លាក​លេខ បើកបរ និង​ជិះ​ដោយ​បុរស និង​ស្ត្រីជន​ជាតិចិន​២​នាក់​ប្ដី​ប្រពន្ធ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​១​គ្រឿង​ទៀត ជា​រថយន្ត​ប្រភេទ​ភី​អាប់ ហើយ​ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ទាំងនេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រលួស និង​នគរបាល​ខណ្ឌដង្កោ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា រួច​នគរបាល​បាន​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​ខាងលើ​ចេញពី​ក្នុង​ទឹក ។ ដោយឡែក​រថយន្ត​ធន់​ធំ​ដឹក​ស៊ីម៉ង់​ត៌​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-2549 សណ្ដោង​កន្ទុយ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​វេលា​ជិត​ភ្លឺ​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​បុរស និង​ស្ត្រីជន​ជាតិចិន​២​នាក់​ប្ដី​ប្រពន្ធ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​ម៉ាក MAZDA ពណ៌​ស​១​គ្រឿង ឆ្លងកាត់​ត្រង់​ចំណុច​ខាងលើ​ដែល​កំពុង​តែ​ត្រូវ​ទឹក​ជន់​លិច និង​ហូរ​កាត់​ខ្លាំង ។ ខណៈនោះ​ស្រាប់តែ​ត្រូវ​ទឹក​ហូរ​វាយ​បោក​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ និង​ស្ទើរតែ​ធ្លាក់​ចូល​ទៅ​កន្លែង​ដែល​មាន​ទឹ​ជ្រៅ​ទៅ​ហើយ ប៉ុន្តែ​ពួក​គាត់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រលួស និង​នគរបាល​ខណ្ឌដង្កោ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ចាកចេញ​ទៅ​បាត់​ដោយ​ទុក​រថយន្ត​ចូល​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា លុះ​ព្រឹក​ឡើង​ទើបត្រូវ​បាន​កម្លាំង​នគរបាល​យក​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​ចេញ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ហើយ​ក្រោយមក​ស្រាប់តែ​មាន​រថយន្ត​ភី​អាប់​១​គ្រឿង​ទៀត​រហូត​ដល់​វេលា​ម៉ោង​ត្រូវ​ទឹក​វាយ​ហារ​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្បែរ​នោះ​ទៀត និង​ត្រូវ​បាន​កម្លាំង​នគរបាល​ដែល​ជួយ​ស្ទូច​ឡើងគោក​ភ្លាម​ៗ រួច​ម្ចាស់​ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​បាត់ ។

លុះ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​មាន​រថយន្ត​ធន់​ធំ​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់​ត៌​ទៅ​ដល់​បាន​ជាប់ផុង​ផ្អៀង​មួយ​ចំហៀង​ខ្លួន​ទៀត ហើយ​នគរបាល​បាន​ហៅ​រថយន្ត​ធន់​ធំ​១​គ្រឿង​ទៀត​ទៅ​អូស​យក​ចេញ ។

សូម​រម្លឹក​ថា រយៈពេល​ជិត​១០​ថ្ងៃ​កន្លង​មក​ហើយ​ដែល​សង្កាត់​ជា​ច្រើន​របស់​ខណ្ឌដង្កោ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ជន់​លិច ព្រោះតែ​ការ​បាក់​ទំនប់​សណ្ដរ​ស្ទឹង និង​បណ្ដាល​ឲ្យ​លិច​សង្កាត់​ចំនួន​១១​របស់​ខណ្ឌ​នេះ មាន​ចំនួន​៤២​ភូមិ​ផ្ទះ​ចំនួន​៤,៩៦៥​ខ្នង ស្មើនឹង​៥,៥៩៩​គ្រួសារ ដែល​មាន​មនុស្ស​ចំនួន​២៣៥២០​នាក់ ។ ហើយ​រហូត​មក​ដល់​ពេល​នេះ​ត្រង់​ចំណុច​ដែល​បាក់​ទំនប់ ស្ថិត​នៅ​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម​នៅ​មិន​ទាន់​ត្រូវ​បាន​ទប់​ត​ភ្ជាប់​វិញ​បាន​ទេ ហើយ​ទឹក​នៅ​តែ​ហូរ​យ៉ាង​ខ្លាំង​ចេញពី​ស្ទឹង​ចាក់​ទៅ​កាន់​តំបន់​ខាងលើ​បណ្ដាល​ឲ្យ​លិច​ភូមិឋាន បុរី​ផ្ទះល្វែង​និង​ផ្លូវ​ខាងលើ​រួម​និង​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ