រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានធ្វើឲ្យសាលាជន់លិចជិត១ពាន់កន្លែង ខណៈអ្នកស្លាប់មានចំនួន៣៩នាក់ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់រាជធានីខេត្តចំនួន២០ និងបានប៉ះពាល់ប្រជាជនប្រមាណ១៣៣,៧៩៤គ្រួសារ ស្មើប្រមាណ៥៣៥,១៧៦នាក់ ប្រជាជនជម្លៀសខ្លួនប្រមាណ១១,៦៤៧គ្រួសារ ស្មើប្រមាណ៤៦,៥៥៨នាក់ ប្រជាជនស្លាប់៣៩នាក់ ។
ប្រភពបានបន្តថា ជំនន់ទឹកភ្លៀងផ្ទះប្រជាពលរដ្ឋប្រមាណ១១៧,៨៨២ខ្នង និងខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩២៤កន្លែងក្នុងវត្តមានលិចទឹកប្រមាណ៣០៥កន្លែង ។
ស្រូវលិចទឹកប្រមាណ២៦៣,៩៣៣ហិកតា និងដំណាំរួមផ្សំលិចទឹក ប្រមាណ ៨៨,៧៧៩ហិកតា ផ្លូវជាតិផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៥៤៧គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥គ.ម ទំនប់ប៉ះពាល់ប្រមាណ៤១គ.ម ប្រឡាយមេប៉ះពាល់២៣៦គ.ម ប្រឡាយរង១៩៣គ.ម ប្រឡាយស្រោចស្រពប៉ះពាល់ ១២៩គ.ម ច្រាំងទន្លេប៉ះពាល់ ២១៩៥ម៉ែត្រ៕
ចែករំលែកព័តមាននេះ