ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់លោត​ចេញ​ស្ទើរ​មិន​ទាន់​ ទឹក​​ហូរ​នាំ​យក​ផ្ទះ​ទៅ​បាត់ហើយ​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ម្តាយក្មេក​និង​កូនប្រសា​ប្រុសអង្គុយ​ជូត​ទឹកភ្នែក​ដែល​កំពុង​ហូរ​ទាំង​២​នាក់ ដោយមិនដឹង​ថា ​គិត​យ៉ាងណា​នោះ​ឡើយ ព្រោះ​នឹកស្តាយស្រណោះ​ដល់​ផ្ទះ សម្បែង​របស់​ខ្លួន​ដែល​ធ្លាប់​ស្នាក់​នៅ​ជា​ទ្រនំ​សុខសាន្ត​ជួបជុំ​ក្រុម​គ្រួសារ ត្រូវ​ជំនន់​ទឹកភ្លៀង​ឆក់​យក ដោយ​រសាត់អណ្តែត​ទាំង​សម្ភារ​ផ្សេង​ៗ​ទៀត​ទៅ​តាម​ទឹក​អស់រលីង​គ្មាន​សេសសល់​អ្វី​ឡើយ និង​បាន​អណ្តែត​ទៅ​កឿង​នឹង​វាល​ចម្ការ​ចម្ងាយ​ជាង​២០០​ម៉ែត្រពី​ភូមិ…

ខេត្ត​ប៉ៃលិន ៖ ម្តាយក្មេក​និង​កូនប្រសា​ប្រុសអង្គុយ​ជូត​ទឹកភ្នែក​ដែល​កំពុង​ហូរ​ទាំង​២​នាក់ ដោយមិនដឹង​ថា ​គិត​យ៉ាងណា​នោះ​ឡើយ ព្រោះ​នឹកស្តាយស្រណោះ​ដល់​ផ្ទះ សម្បែង​របស់​ខ្លួន​ដែល​ធ្លាប់​ស្នាក់​នៅ​ជា​ទ្រនំ​សុខសាន្ត​ជួបជុំ​ក្រុម​គ្រួសារ ត្រូវ​ជំនន់​ទឹកភ្លៀង​ឆក់​យក ដោយ​រសាត់អណ្តែត​ទាំង​សម្ភារ​ផ្សេង​ៗ​ទៀត​ទៅ​តាម​ទឹក​អស់រលីង​គ្មាន​សេសសល់​អ្វី​ឡើយ និង​បាន​អណ្តែត​ទៅ​កឿង​នឹង​វាល​ចម្ការ​ចម្ងាយ​ជាង​២០០​ម៉ែត្រពី​ភូមិ ។

ទាំង​២​នាក់​ម្តាយក្មេក​និង​កូនប្រសា​ប្រុសនេះ បាន​រៀបរាប់​ពី​ការ​បាត់បង់​ផ្ទះ​២​ខ្នង​របស់
ពួក​គាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ ពួក​គាត់​និយាយ​ថា ផ្ទះ​ទាំង​២​ខ្នង​បាន​ត្រូវ​ទឹក​ហូរ​កួច​នាំ​យក​ទៅ​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ។ម្ចាស់ផ្ទះ​ទាំង​២​ខ្នង​ដែល​ត្រូវ​ទឹក ជំនន់​ហូរ​កួចយក​ផ្ទះ​ទៅ​បាត់​នេះ ម្តាយក្មេក​ឈ្មោះ ជា យ៉ា​នអាយុ​៥៩​ឆ្នាំ ប្តី​ឈ្មោះ ដើ​ប ថា អាយុ​៦០​ឆ្នាំ មានកូន​៣​នាក់ ។ ចំណែក​កូនប្រសា​ប្រុស​ឈ្មោះ យឿ​ង រាត្រី អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ដើ​ប សីហា មានកូន​ស្រី​តូច​ម្នាក់ ។

ពួក​គាត់​ទាំង​២​នាក់​ដែល​ជា​ម្តាយក្មេក​និង​កូនប្រសា បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ឱ្យ​ដឹង​ថា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​អស់រយ​:​ពេល​ជា​ច្រើន​ថ្ងៃ និង​តាំងពី​យប់​រហូត​ដល់ព្រឹក​កាន់តែ​ខ្លាំង​ឡើង​ៗ​នោះ បណ្តាល​ឱ្យ​ក្លាយ​ទៅជា​ជំនន់​ទឹក ភ្លៀង​ហូរ​ចាក់​ពេញ​ចម្ការ និង​ហូរ​កាត់​ផ្លូវ​កម្ពស់​លិច​ក្បាលមនុស្ស​ចាស់ ហើយ​ក៏​ទាញ​យក​ផ្ទះ​របស់​ពួក​គាត់រ​សាត់អណ្តែត​តាម​ទឹក​ហូរ​អស់ទាំង​២​ខ្នង​តែ​ម្តង ។ ពេល​នោះ ពួក​គាត់​នាំ​គ្នា​រត់​យក​តែ​អា​យ៉ូ​ស​ប៉ុណ្ណោះ ឯ​អ្វី​ៗ​នៅ​លើ​ផ្ទះ​បាន​ហូរ​ទៅ​ទាំងអស់ ។

ពេល​នោះ​ពួក​គាត់​មានការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង ស្ទើរតែ​ចាប់​កូនចាប់​ចៅ​នាំ​យក​ទៅ​ទីទួល​សុវត្ថិភាព​ស្ទើរតែ​មិន​ទាន់ ព្រោះ​ទឹក​ហូរ​បុក​ខ្លាំង​ពេក ។ ពួក​គាត់​ក៏​មិន​អាច​ចាប់​យក​ចានឆ្នាំង ឬ​សម្លៀក​បំពាក់ មុង​ភួយ បាន​សូ​ម្បី​តែ​បន្តិច​ឡើយពោល​គឺ​រសាត់​ទៅ​តាម​ទឹកជា​មួយ​ផ្ទះ​អស់រលីងតែ​ម្តង ហើយ​ពេល​នេះ​ពួក​គាត់​បាន​សុំ​ផ្ទះ​អ្នកភូមិ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន រង់ចាំ​សាងសង់ផ្ទះ​សា​ជា​ថ្មី​ឡើង​វិញ ។

ក្រោយ​ពី​ទឹកជំនន់ ខាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ជា​សម្ភារ មុង​ភួយ សម្លៀកបំពាក់ និង​លុយកាក់​មក​ចែក​ជូន​ពួក​គាត់ ជា​ពិសេស​ម្ហូបអាហារ មាន​ចំនួន​៣​ដង ។ពេល​នេះ​ទៀត ខាង​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិ​ន មាន​គម្រោង​សាងសង់​ផ្ទះ​ឱ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ម្តាយ​និង​កូន​ឡើង​វិញ​ផង​ដែរ តែ​មិន​ទាន់​មាន​ដី​ផ្ទាល់ខ្លួន ព្រោះ​ដី​កន្លែង​ដែល​ទឹក​លិចលង់ បាន​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​យក​ធ្វើ​ផ្លូវ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ