ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! កម្ពុជា​ជា​សះស្បើយ​៣​នាក់ ខណៈ​មាន​អ្នក​កើត​កូ​វី​ដ​១៩ ម្នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​០១​នាក់ និង​មាន​ករណី​ជា​សះស្បើយ​ចំនួន​០៣​នាក់ រហូត​ធ្វើ​ឲ្យ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​០៤​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​០១​នាក់ និង​មាន​ករណី​ជា​សះស្បើយ​ចំនួន​០៣​នាក់ រហូត​ធ្វើ​ឲ្យ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​០៤​នាក់ ។

ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ខាងលើ គឺជា​បុរស​ជនជាតិ​បារាំង អាយុ​៣៧​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ។ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​មាន​ចំនួន​៨៥​នាក់ (​ស្រី ២៦ នាក់ កុមារ ០៣​នាក់ និង​ទារក ០៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​បារាំង អាយុ​៣២​ឆ្នាំ​ខាងលើ​។

ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ករណី​ជា​សះស្បើយ​ចំនួន​០៣​នាក់ ក្នុង​នោះ​រួម​មាន​៖
១- បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​ក្រុងព្រះសីហនុ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​សាំង​ហ្គា​ពួរ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​-១៩ ចំនួន​០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

២- បុរស​ជនជាតិ​ខ្មែរ​អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវ បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

៣- ស្ត្រី​ជនជាតិ​បារាំង អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​ក្រុងព្រះសីហនុ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង ដោយ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕