ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​ពេល​កូ​វី​ដ​-១៩ រាតត្បាត ប្រជាជន​ភូមា​ក្នុង​តំបន់​ក្រីក្រ បរបា.ញ់​សត្វ​កណ្តុរធ្វើជាអាហារ

3 ឆ្នាំ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ បន្ទាប់​ពី​វីរុស​កូ​វី​ដ​-១៩ រាតត្បាត​ជា​លើក​ដំបូង បាន​វាយប្រហារ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ខែមីនា លោកស្រី Ma Suu វ័យ​៣៦​ឆ្នាំ…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ បន្ទាប់​ពី​វីរុស​កូ​វី​ដ​-១៩ រាតត្បាត​ជា​លើក​ដំបូង បាន​វាយប្រហារ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ខែមីនា លោកស្រី Ma Suu វ័យ​៣៦​ឆ្នាំ បាន​បិទ​តូប​លក់ដូរ​របស់​គាត់ ហើយ​បាន​យក​គ្រឿងអលង្ការ និង​មាស​របស់​នាង ទៅ​លក់ ដើម្បី​ទិញ​ម្ហូបអាហារ​សម្រាប់​បរិភោគ នេះបើយោងតាម Channel News Asia។

ក្នុងអំឡុងពេល នៃ​រលក​ទី​២ កំពុង​តែ​រាតត្បាត​នេះ រដ្ឋាភិបាល​ភូមា បាន​ចេញ​បទបញ្ជា​បិទ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន គឺ​អោយ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ ចាប់តាំងពី​ខែកញ្ញា​មក លោកស្រី Ma Suu បាន​បិទ​តូប​របស់​គាត់​ម្តងទៀត ហើយ​បាន​លក់​សម្លៀក​បំពាក់ និង​គ្រឿង​ផ្ទះបាយ​មួយ​ចំនួន​របស់​នាង ដើម្បី​ជីវភាព ។

ដោយ​មិន​មាន​អ្វី​នៅ​សេសសល់ ដើម្បី​លក់​បន្តទៀត ហើយ​ប្តី​របស់​នាង ដែល​ជា​កម្មករ​សំណង់​ ក៏គ្មាន​ការងារ​ធ្វើ បាន​ចេញ​ទៅ​ស្វែងរក​បរបាញ់​រក​ចំណី​នៅ​តាម​ប្រឡាយ​ទឹក ក្នុង​តំបន់​អនាធិបតេយ្យ​ ជាយក្រុង ​ដែល​ពួក​គេ​រស់នៅ ។

លោកស្រី Ma Suu បាន​និយាយ​ទាំង​ទឹកភ្នែក​ថា “​ប្រជាជន​កំពុង​បរិភោគ​កណ្តុរ និង​ពស់​” ។ បើ​គ្មាន​ប្រាក់​ចំណូល​ទេ ពួក​គេ​ត្រូវការ​បរិភោគ​ដូច្នេះ ដើម្បី​រស់ និង​ចិញ្ចឹម​កូន​ៗ​របស់​ពួក​គេ ។

ពួក​គេ​រស់ នៅ​ក្នុង​តំបន់ Hlaing Thar Yar ដែល​ជា​សង្កាត់​ក្រីក្រ​បំផុត​មួយ ស្ថិត​នៅ​ជាយ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ហើយ​ក៏​ជា​កន្លែង​ដែល​អ្នកស្រុក ប្រើ​ពន្លឺ​ពិល​ចាំង​នៅតាមក្រោម​ផ្ទះ ដើរ​ស្វែងរក​ចាប់​សត្វ​រាត្រី សត្វ​កណ្តុរ សត្វ​ល្មូ​ន និង​សត្វល្អិត​មួយ​ចំនួន យក​មក​បរិភោគ ដើម្បី​ទប់ទល់​នឹង​ភាព​អត់ឃ្លាន ។

បច្ចុប្បន្ន​នេះ​ មាន​អ្នក​ឆ្លង​កូ​វីត​-១៩ ជាង ៤​ម៉ឺន​ករណី និង​ស្លាប់​លើស​ពី ១.០០០​នាក់ នៅ​មី​យ៉ា​ន់​ម៉ា ហើយ​ការ​ផ្ទុះ​ឡើង នៃ​ការ​ឆ្លង​ដ៏​អាក្រក់​បំផុត​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល ចេញ​បទបញ្ជា​បិទ​ទូ​ទាំង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ រាប់​ពាន់​គ្រួសារ ដូច​ជា​លោកស្រី Ma Suu គ្មាន​ការងារ​ធ្វើ និង​គ្រួសារ​មួយ​ចំនួន​ទៀត រក​ចំ​ណុ​ល​បាន​តិចតួច​បំផុត ​នៅ​ក្នុង​តំបន់ Hlaing Thar Yar នេះ ។

សមាជិក​សភា​គណបក្សកាន់អំណាច​ប្រចាំ​តំបន់ Hlaing Thar Yar នេះ​គឺ​លោក Nay Min Tun បាន​និយាយ​ថា នៅ​ក្នុង​តំបន់​របស់​គាត់ មានគ្រួសារ ៤០​ភាគរយ បាន​ទទួល​ជំនួយ ប៉ុន្តែ​កន្លែងធ្វើការ​ជា​ច្រើន ត្រូវ​បាន​បិទ ហើយ​ប្រជាជន​កាន់តែ​អស់សង្ឃឹម ។

លោក Nay Min Tun បាន​ថ្លែង​បន្ត​ថា ជំនួយ​របស់​រដ្ឋាភិបាល និង​អំណោយ​ឯកជន កំពុង​ចែកចាយ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ទទួល​បាន​ជំនួយ នោះ​ទេ ។

វិបត្តិ​នេះ បាន​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត​ជាស​កល ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ខាង​មុខ​នេះ បើ​ទោះបីជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព គឺ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី នៅ​តែ​រំពឹង​ថា នឹង​ឈ្នះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ