ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ

3 ឆ្នាំ មុន

សុខ​គឺ​ដំណើរ​សប្បាយ​រីករាយ​ទាំង​ផ្លូវ​កាយ​និង​ទាំង​ផ្លូវចិត្ត ដែល​តាម​ធម្មតា​សព្វ​សត្វ​ទាំងអស់​រមែង​ចង់បាន​សុខ​ដូច​ៗ​គ្នា គ្មាន​អ្នក​ណា​ចង់​ជួប​ទុក្ខ​លំបាក​ឡើយ ប៉ុន្តែ​សុខ​មិន​មែ​ន​​ចេះ​តែ​កើត​មាន​ដល់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ លុះណាតែ​បុគ្គល​ធ្វើ​តាម​លំ​អាន​គន្លង​ទាំង​៨​ប្រការ​មាន​កិរិយា​មិន​បៀតបៀន​អ្នក​ដទៃ​ជាដើម​ទើបបាន​សុខ ជីវិត​ក៏​ចម្រុងចម្រើន​ឡើង ។ សុខ​ទាំង​៨​ប្រការ​នោះ​មាន ១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ ២-​សុខ​ព្រោះ​បាន​ធ្វើ​សេ​ចក្តី​ល្អ…

សុខ​គឺ​ដំណើរ​សប្បាយ​រីករាយ​ទាំង​ផ្លូវ​កាយ​និង​ទាំង​ផ្លូវចិត្ត ដែល​តាម​ធម្មតា​សព្វ​សត្វ​ទាំងអស់​រមែង​ចង់បាន​សុខ​ដូច​ៗ​គ្នា គ្មាន​អ្នក​ណា​ចង់​ជួប​ទុក្ខ​លំបាក​ឡើយ ប៉ុន្តែ​សុខ​មិន​មែ​ន​​ចេះ​តែ​កើត​មាន​ដល់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ លុះណាតែ​បុគ្គល​ធ្វើ​តាម​លំ​អាន​គន្លង​ទាំង​៨​ប្រការ​មាន​កិរិយា​មិន​បៀតបៀន​អ្នក​ដទៃ​ជាដើម​ទើបបាន​សុខ ជីវិត​ក៏​ចម្រុងចម្រើន​ឡើង ។

សុខ​ទាំង​៨​ប្រការ​នោះ​មាន ១-​សុខ​ព្រោះ​មិន​បៀតបៀន​អ្នក​ដទៃ ២-​សុខ​ព្រោះ​បាន​ធ្វើ​សេ​ចក្តី​ល្អ ៣-​សុខ​ព្រោះ​មានការ​យោគយល់​គ្នា ៤-​សុខ​ព្រោះ​មិន​ក្រោធ​ខឹង ៥-​សុខ​ព្រោះ​ការ​ឱ្យ​អភ័យ ៦-​សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន ៧-​សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត និង​៨-​សុខ​ព្រោះ​ឈ្នះ​លើ​ចិត្ត​ខ្លួនឯង ។

សុខ​ទាំង​៨​ប្រការ​នេះ​កាលបើ​បុគ្គល​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ល្អ​ហើយ សុខ​ក៏​កើតឡើង ឯ​សេចក្តីចម្រើន​ក៏​កើតឡើង​ដំណាលគ្នា​ជា​បន្តបន្ទាប់ គឺ​សុខ​កើតឡើង​អំពី​សេចក្តី​ល្អ​នេះឯង ក៏​ញុំ​ា​ជីវិត​ឱ្យ​ចម្រើន​ឡើង​ដោយ​ប្រការ​ផ្សេង​ៗ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ