ពីព្រលប់​​ឃើញ​ឌុបគ្នា​ តែ​មិនដឹងទៅណា លុះភ្លឺឡើង​ទទួល​ដំណឹងអកុសល​


​ខេត្ត​តាកែវ ​៖ ​យុវជន​​២នាក់​ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា សង្ស័យ​កាច់ចង្កូតម៉ូតូមិនទាន់​ក៏ជ្រុល​បុកឃឿនរង្វង់មូល ​បណ្តាល​ឱ្យ​យុវជនម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែកយុវជនម្នាក់ទៀត​ខ្ទាតធ្លាក់ចូល​ក្នុងលូ​បាត់បង់ជីវិត ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​៣​និង​​​១៥នាទី​ឈានចូលព្រឹក​ថ្ងៃ​ទី​២២ ១០ ២០២០ ស្ថិ​ត​នៅ​ចំណុច​រង្វង់​មូល​អូ​រ​ចំបក់​ ក្នុងភូមិ​ខ្សឹ​ង ​សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ។

នរ​គ​បាល​ចរាចរណ៍​ក្រុង​ដូន​កែវ​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​​ម្នាក់​ដែល​បាត់បង់ជីវិត​​ឈ្មោះ​ណា​ន់ ហ្វា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជាអ្នកបើកបរម៉ូតូ រស់នៅ​ភូមិ​ធន់​មន់​ សង្កាត់​បារាយណ៍​ ក្រុង​ដូន​កែវ ​ចំណែក​អ្នករួម​ដំណើរ​ម្នាក់​ទៀត​​ដែលរងរបួសធ្ងន់​ឈ្មោះ​សែ​ម វី​រ៉ា ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ សង្កាត់​ជាមួយ​គ្នា​ ។ ជនរងគ្រោះទាំង​​២នាក់​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង ធុនសេ១២៥ ស៊េរី​២០១៦ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ តាកែវ​ ១Q-៤២០៩ ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​ទាំង​ពីរ​នាក់​​ខាងលើ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញពីផ្ទះ​កាលពី​ព្រលប់​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ ២០២០ ដោយ​​ឈ្មោះណាន់ ហ្វា ជា​អ្នក​ឌុ​ប ហើយ​មិនដឹង​ថា​ ​ទៅ​ណា​នោះ​ទេ លុះ​ភ្លឺ​ឡើង​ ស្រាប់តែ​​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​​ម្នាក់​​បាត់បង់ជីវិត​ទៅ​ហើយ ចំណែកម្នាក់ទៀត​រង​របួសធ្ងន់ ​។

តាម​ប្រភពដដែលបានបន្តតៀត​ថា ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​​ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំនុចរង្វង់​​មូល​អូរ​ចំបក់ ទំនងជា​កាច់​​ចង្កូតម៉ូតូ​​មិន​ទាន់​ ក៏​បុក​ឃឿ​ន​ខាងស្តាំ​រង្វង់​មូល​ បណ្តាល​ឱ្យ​ជនរងគ្រោះម្នាក់​ធ្លាក់​ចូលលូត្រូវ​ទឹក​ហូ​រ​ទាញ​ចូល​ក្នុង​លូ​ជំរៅ​ប្រមាណ​២​ម៉ែ​ត្រ ចំណែក​ម្នាក់​ទៀត​រងរបួសធ្ងន់​​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។

នគរបាល​ចរាចរណ៍​ក្រុង​ដូន​កែវ​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​យក​អ្នក​របួស​ទៅ​ដល់​មន្ទី​ពេទ្យ​រួច​ហើយ​ ស្រាប់តែ​ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រាប់​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ តែ​​បាន​​បាត់​ម្នាក់​ទៀត​ ពេល​នោះ​នគ​បាល​ចរាចរណ៍​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ចុះ​រាវ​នៅ​មុខ​លូ​ និ​ង​រាវ​​ក្នុង​លូ​ ស្រាប់តែ​ប៉ះ​សព​ជន​រង​គ្រោះ​រួច​ក៏​ទាញ​​យក​​ចេញ​មក​ក្រៅ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា​ ២០២០ នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ហៅ​រថយន្តមន្ទីរ​​ពេទ្យ​មក​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​នៅ​ឯ​ផ្ទះ ​ចំណែក​ម្នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ