ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កប្រគល់​វត្ថុ​បុរាណ រូបចម្លាក់ហនុមាន មក​ឲ្យ​កម្ពុជា​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ដែល​ជា រូបចម្លាក់ ហនុមាន មក​អោយ​កម្ពុជា​វិញ បន្ទាប់​ពី​រូបចម្លាក់ ដ៍​មាន​តម្លៃ នេ​ហ ត្រូវ​បាន​គេ​ដាក់​តាំង​អស់​រយៈពេល​៣៣​ឆ្នាំ នា​សារមន្ទី​ប្រទេស​អា​មេ​រិ​ក ។ រូបចម្លាក់ ហនុមាន

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ដែល​ជា រូបចម្លាក់ ហនុមាន មក​អោយ​កម្ពុជា​វិញ បន្ទាប់​ពី​រូបចម្លាក់ ដ៍​មាន​តម្លៃ នេ​ហ ត្រូវ​បាន​គេ​ដាក់​តាំង​អស់​រយៈពេល​៣៣​ឆ្នាំ នា​សារមន្ទី​ប្រទេស​អា​មេ​រិ​ក ។ រូបចម្លាក់ ហនុមាន នៃ​ប្រសាទ​កោះ​កេរ្តិ៍ ត្រូវ​បាន​គេ​បញ្ជូន​ពី​សារមន្ទីរ​អា​មេ​រិ​ក មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោង​៨ និង​៣០​នាទី យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៥ ។

ចំពោះ​រូបចម្លាក់​ហនុមាន​ខាងលើ​នេះ ជា​វត្ថុ​បុរាណ​ក្នុង​សតវត្សរ៍​ទី​១០ ដែល​ត្រូវ​បាន​គេ​លួច​ចេញពី​ប្រាសាទកោះកេរ្តិ៍ ក្នុង​ខេត្តព្រះវិហារ ហើយ​ក្រោយមក ឃើញ​ដាក់​តាំងនៅ​សារមន្ទីរ Cleveland Museumof Art ក្នុង​សហរដ្ឋអាមេរិក ។ រូប​ហនុមាន ដែល​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ​វិញ​នេះ កឺ​មាន​ដងខ្លួន​ជា​មនុស្ស និង​ក្បាលស្វា អង្គុយ​លុតជង្គង់ ធ្វើ​ពី​ថ្មភក់ មានកំ​ពស់ ១១៦​សង់ទីម៉ែត្រ និង​ទទឹង ៥៤​សង់ទីម៉ែត្រ ។ រូបចម្លាក់​ជា​វត្ថុ​បុរាណ​របស់​កម្ពុជា​ទាំងនោះ ត្រូវ​បាន​លួច​ចេញពី​ក្នុង​តំបន់​ប្រាសាទកោះកេរ្តិ៍ ក្នុង​សម័យ​សង្គ្រាម នា​អំឡុង​ឆ្នាំ​១៩៧០ នៅ​កម្ពុជា ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៤ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ប្រគល់ និង​ទទួលយក​រូបចម្លាក់​វត្ថុ​បុរាណ​របស់​កម្ពុជា ដែល​សហរដ្ឋអាមេរិក​ប្រមូល​បាន ពី​ការ​ជួញដូរ​ខុសច្បាប់ ។

គិត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់ វត្ថុ​បុរាណ​ចំនួន​០៨ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បាន​មក​វិញ ពី​សារមន្ទីរ​ចំនួន​៤ នៅ​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ រួម​មាន​សារមន្ទីរ The Metropolitan សារមន្ទីរ Christie’s សារមន្ទីរ Norton Simon និង​សារមន្ទីរ Sotheby ។

យោង​តាម​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានអោយ​ដឹង​ថា ជុំវិញ​ការ​ទទួលយក​វត្ថុ​បូរាណ​រូប ហនុមាន នេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ នា​ថ្ងៃ​អង្គា​រ៍ ទី​១២ ឧសភា ២០១៥ វេលា​ម៉ោង​៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ៕