ភាពលោភៈ​ មិន​បាន​បង្កើត​សេចក្តីសុខ​ពិត​នោះ​ទេ​!


រាជធានី​ភ្នំពេញ ៖ ជីវិត​ដែល​ឱប​ក្រោ​សោ​ប​លោភៈ គឺ​ពុំ​មាន​ក្តី​សុខ​ពិត​នោះ​ឡើយ ដ្បិត​នៅ​ក្នុង​សន្តាន​លោភៈ​នេះ មាន​បង្កប់​រាគៈ ឬ​តម្រេក​។ កាលណា​អ្នកមាន​តម្រេក​កាន់តែ​ខ្លាំង តណ្ហា​ក៏​កើនឡើង​នៅ​ក្នុង​ចិត្ត​ ។ បែប​នេះ ធ្វើ​ឱ្យ​ជីវិត​កាន់តែ​មាន​ចំណង់ និង​សម្រេក​លើស​ធម្មតា​។ មិនយូរ រាគៈ​នឹង​ដឹកនាំ​ចិត្ត​ឱ្យ​អន្ទះអន្ទែង​។

គ្រប់​រូបភាព សំឡេង ក្លិន រស សម្ផស្ស អ្វី​ៗ​គ្រប់យ៉ាង​នឹង​មាន​ឥទ្ធិ​ព​លើ​ផ្លូវចិត្ត ធ្វើ​ឱ្យ​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល​ឡើង​ៗ ពុំ​មាន​ស្ងប់​សុខ​ម្តងណា​ឡើយ​។ អ្វី​ៗ​ទាំង​អស់នេះ នឹង​បង្កើត​បាន​នូវ​វដ្ដ​កិលេស ដែល​និយាយ​ឱ្យ​ស្រួល​យល់​ទៅ គឺ​សេចក្តី​ជាប់ជំពាក់ កាន់តែ​ធំ​ទៅ​ៗ​។ អ្នកខ្លះ​គាត់​ខំ​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​អ្វី​ដែល​គាត់​ចង់ ជា​ជាង​តម្រូវការ​ទៅ​ទៀត​។ ផ្ទះល្វែង​ដ៏​ទាន់​សម័យមួយ​ល្វែង​ពុំ​ទាន់​គ្រប់គ្រាន់​ទេ​។

គាត់​ត្រូវការ​ឡាន​ទំនើប​មួយ​គ្រឿង​ទៀត​។ ឡាន​ខ្លះ តម្លៃ​រាប់​លាន​ដុល្លារ ក៏​គាត់​ហ៊ាន​ទិញ បើ​ទោះ​ស្ថានភាព​ផ្លូវ​ពុំ​ឆ្លើយ​តប​នឹង​រថយន្ត​ប្រភេទ​នោះ​ក៏​ដោយ​ចុះ​។ និយាយ​ជា​រួម អ្វី​ក៏​ដោយ​ឱ្យ​តែ​គាត់​ចង់បាន គឺ​ត្រូវ​តែ​បាន ដោយ​ពុំ​ខ្វល់​ពី​ក្តី​ទុក្ខវេទនា​ដែល​កំពុង​កើត​មាននៅ​ជុំវិញ​ខ្លួន​ឡើយ​។ អ្នកខ្លះ​រកបាន​ផ្ទះ​វីឡា ឡាន​ដេញ​សម័យ​ហើយ ក៏​ពុំ​ស្កប់ស្កល់​នោះ​ដែរ​។ គាត់​អាច​នឹង​ប៉ងប្រាថ្នា​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ទៀត​ផង​ក៏​មិនដឹង​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​បកស្រាយ​បន្ត​ថា «​ខ្ញុំ​យល់​ថា អ្វី​ៗ​ផ្តើម​ចេញពី​លោភៈ​ទាំងអស់​។ អ៊ឹ​ចឹ​ង បើ​សេចក្តី​លោភ​ទាំងឡាយ​នៅ​បន្ត​ឥត​ឈប់ នោះ​ខ្ញុំ​សន្និដ្ឋាន​ដោយ​សន្មត​ថា បុគ្គល​លោភលន់​ទាំងនោះ នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​មិន​ថា​ទ​ង្វើ​នោះ​ប៉ះពាល់​ដល់​នរណា​ឡើយ គាត់​នៅ​តែ​ធ្វើ ដើម្បី​ប្តូរ​យក​នូវ​អ្វី​ដែល​គេ​កំពុង​ចង់បាន​ក្នុង​ដំណើរ​ជីវិត​»​។

ម្ល៉ោះហើយ សូមអ្នក​រៀន​ពី​វិធីសាស្ត្រ​អ្វី​ដែល​ថ្មី ហើយ​ប្រសើរ​ក្នុង​ការ​ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ សូម​ជឿជាក់​លើ​គ្នា​ឱ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ​។ កាលបើ​យើង​ធ្វើ​ឱ្យ​ចិត្ត​ខ្លួនឯង​មាន​ក្តី​មេត្តា និង​ចេះ​គិត​ចែករំលែក​ដល់​អ្នក​នៅ​ជុំវិញ​យើង វា​អាច​ជួយ​ឱ្យ​យើង​ពើប​រស​ជីវិត​មួយ​ដ៏​គាប់ប្រសើរ​ជាក់​ជា​មិន​ខាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្ថន័យ​ខាងលើ​នេះ ដកស្រង់​ពី​សៀវភៅ បណ្តុំ​ទស្សនៈ ឬ The Philosophy Collection នៅ​ទំព័រ​ទី​២០-២២ ដោយ​អ្នកនិពន្ធ គួ​ច ម៉េ​ង​លី ចាន់​ឌី ដែល​បាន​ចេញផ្សាយ​ដោយ គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េ​ង​លី ជេ​. គួ​ច MJQUP៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ