ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​​​ឆ្លង​វីរុស​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ

3 ឆ្នាំ មុន

ប្រទេស​បែ​ល​ហ្ស៊ី​ក ៖ យោង​តាម​ទូរទស្សន៍​រដ្ឋ ​VRT ​ថា លោកស្រី​ SOPHIE WILMES​ រដ្ឋមន្ត្រី​ការ​បរទេស​បែ​ល​ហ្ស៊ីក និង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​ដែល​ឆ្លង​ជំ​ងឺ…

ប្រទេស​បែ​ល​ហ្ស៊ី​ក ៖ យោង​តាម​ទូរទស្សន៍​រដ្ឋ ​VRT ​ថា លោកស្រី​ SOPHIE WILMES​ រដ្ឋមន្ត្រី​ការ​បរទេស​បែ​ល​ហ្ស៊ីក និង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​ដែល​ឆ្លង​ជំ​ងឺ ​COVID-19 ត្រូវ​បាន​បញ្ជូន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​​តុលា ឆ្នាំ២០២០ ទៅ​កាន់​កន្លែង​សង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរពេទ្យ​ក្រុង​ព្រុ​ច​សែ​ល​មួយ​។

លោកស្រី​ SOPHIE WILMES ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា​ថា លោកស្រី​​បាន​ឆ្លង​វីរុស​នេះ​។ លោកស្រី​ថា ​វីរុស​អាច​ឆ្លង​មក​ពី​មនុស្ស​ជំនិត​លោកស្រី​ម្នាក់​ពេល​បំពេញការងារ​។

លោកស្រី​ពេល​នេះ​មាន​អាយុ​៤៥​ឆ្នាំ​។ អ្នកនាំពាក្យ​លោកស្រី​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​នានា​ឡើយ​។ លោក ​ALEXANDER DE CROO ដែល​កាលពីដើម​ខែតុលា​ឡើង​កាន់​តំណែង​ជំនួ​ស​​លោកស្រី​ជា​ប្រមុខ​រដ្ឋាភិបាល បាន​ជូនពរ​សូម​ឲ្យ​លោកស្រី​បាន​ឆាប់​ជា​សះស្បើយ​វិញ​។

តាម ​TWITTER ​លោក​សរសេរ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​គេច​រួច​ពី​ការ​មិន​ឆ្លង​វីរុស​នោះ​ឡើយ​។ យើង​ទាំងអស់​គ្នា​នឹង​ខិតខំ​ជម្នះ យក​ឈ្មះ​វីរុស ​COVID-19៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ