ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរិយជន​លោក​មិន​ដែល​ចាប់កំហុស​អ្នក​ណា​ទេ

3 ឆ្នាំ មុន

នៅ​ក្នុង​សុត្តន្តបិដក​ភាគ​៤១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជន​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​អរិយបុគ្គល​តែង​និយាយ​ទាំង​កំហឹង ជា​អ្នក​ប្រកាន់ខ្ជាប់ ជា​អ្នក​លើកតម្កើង​ខ្លួន ពោល​ទាក់ទង​ដល់​ហេតុ​ដែល​មិនមែន​ជា​អរិយ​គុណ ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ង​​​ត្រេកអរ​ចំពោះ​ពាក្យ​ផ្ចាញ់ផ្ចាល​សម្តី​គ្នា​និង​គ្នា ឯ​អរិយជន​វិញ​លោក​មិន​ដែល​ចាំ​ចាប់ទោ​ស​កំហុស​បុគ្គល​ណា​ទេ ហើយ​ក៏​មិន​ដែល​ប្រព្រឹត្ត​ការ​និយាយ​ដូច្នោះ​ឡើយ…

នៅ​ក្នុង​សុត្តន្តបិដក​ភាគ​៤១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជន​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​អរិយបុគ្គល​តែង​និយាយ​ទាំង​កំហឹង ជា​អ្នក​ប្រកាន់ខ្ជាប់ ជា​អ្នក​លើកតម្កើង​ខ្លួន ពោល​ទាក់ទង​ដល់​ហេតុ​ដែល​មិនមែន​ជា​អរិយ​គុណ ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ង​​​ត្រេកអរ​ចំពោះ​ពាក្យ​ផ្ចាញ់ផ្ចាល​សម្តី​គ្នា​និង​គ្នា ឯ​អរិយជន​វិញ​លោក​មិន​ដែល​ចាំ​ចាប់ទោ​ស​កំហុស​បុគ្គល​ណា​ទេ ហើយ​ក៏​មិន​ដែល​ប្រព្រឹត្ត​ការ​និយាយ​ដូច្នោះ​ឡើយ ។

អរិយជន​បើ​ប្រាថ្នា​នឹង​និយាយ ក៏​ជា​អ្នក​ឈ្លាស ស្គាល់​កាល និយាយ​តែ​ពាក្យ​សម្តី​ដែល​ប្រកបដោយ​ធម៌ ជាស​ម្តី​ដែល​អរិយជន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ ជា​អ្នកមាន​ប្រាជ្ញា មិន​ក្រោធ មិន​លើកខ្លួន មានចិត្ត​ឥត​មាន​មានះ​គ្រប់​សង្កត់ ជា​អ្នក​មិន​លើកកម្ពស់ ជា​អ្នក​មិន​រួសរាន់​ពេក ។

អរិយបុគ្គល​លោក​ជា​អ្នក​មិន​មាន​ឫស្យា​នឹង​សេចក្តី​ប្រកាន់ខ្លួន ដឹង​ពិត​ហើយ​ទើប​និ​យា​យ ហើយ​សម្តី​ដែល​គេ​និយាយ​ត្រូវ ក៏​អនុមោទនា កាលបើ​គេ​និយាយ​ខុស ក៏​មិន​ដេ​ញ​ដោល មិន​ប្រុង​ប្រណាំងប្រជែង មិន​អាង​ហេតុ​ចាប់​ខុស​គេ មិន​និយាយ​ប៉ប៉ាចប៉ប៉ោច មិន​និ​យា​​យ​សង្កត់សង្កិន​គេ មិន​និយាយ​បាតដៃ​ជា​ខ្នងដៃ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ