ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ​២០២០ ប្រទេស​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​សម្រេច​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ​២០២០ ប្រទេស​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​សម្រេច​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដល់​ប្រជាជន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ខាងក្រោម​។

លេខ​រៀង​ ​ ​សម្ភារៈ​ ​ ​ ​ ​បរិមាណ
​១​ ​ ៖ មាន ​តង់​ ​ ​ ​ ​​ ​២០០​ ​
​២​ ​ ​៖ មាន​ឧបករណ៍​ចម្រោះ​ទឹក​ ​ ​ ​២០​
​៣​ ៖ មាន ​ ​ភួយ​ ​ ​ ​ ​ ​៧៨០
​៤​ ​ ៖ មាន​ម៉ាស៊ីនភ្លើង​ ​ ​ ​​៥
​៥​ ​ ៖ មាន​កម្រាល​ផ្លា​ស្ទីក​ ​ ​ ៧០
​៦​ ​៖ មាន​កម្រាល​គេង​ ​ ​ ​ ៧៨០
​៧​ ​៖ មាន​ធុង​ទឹក​ ​ ​ ​​២០០
សម្ភារៈ​ទាំងនេះ​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆាប់​ៗ​នេះ​ហើយនឹង​ត្រូវ​បាន​ចែកចាយ​ភ្លាម​ៗ​ក្រោយ​ពេល​មក​ដល់ ​។

ស្ថានទូត​ជប៉ុន​សូម​បួងសួង​ឲ្យ​ប្រជាជន​រង​គ្រោះ​មាន​សុវត្ថិភាព និង​ឆាប់​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​នេះ​ ៕

អត្ថបទសរសេរ ដោយ