មនុស្សមានទស្សនៈ និងបទពិសោធន៍ទាក់ទិននឹងលុយខុសៗគ្នា ដែលជះឥទ្ធិពលលើទំនាក់ទំនងដែលពួកគេមានទៅលើលុយផងដែរ ។ តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីដឹងថាអ្នកជាមនុស្សដែលពូកែកាន់កាប់លុយឬទេ? យោងទៅតាមលោកម៉ាទីន អេ ស្កត់ (Marktin A. Scott) ដែលជាអ្នកជំនាញផ្នែករៀបចំហិរញ្ញវត្ថុបានប្រាប់មកថា អ្នកអាចដឹងដោយយោងតាមមុខសញ្ញាខាងក្រោមនេះ៖
១. អ្នកដឹងពីតម្លៃនៃការការពារទ្រព្យសម្បត្តិ
ការរៀបចំហិរញ្ញវត្ថុមានពីផ្នែកសំខាន់ៗគឺការកសាងទ្រព្យសម្បត្តិ និងការការពារទ្រព្យសម្បត្តិ។ លោកស្កត់បានបកស្រាយថា មនុស្សដែលពូកែចាត់ចែងលុយជាមនុស្សដែលយល់ដឹងពីសារៈសំខាន់នៃការការពារទ្រព្យសម្បត្តិរបស់ពួកគេដូចជាការទិញធនារ៉ាប់រងទ្រព្យសម្បត្តិ និងអាយុជីវិតជាដើមព្រោះមនុស្សម្នាក់ៗមិនអាចមើលឃើញថ្ងៃអនាគតទេ។
២. អ្នកយល់ដឹងពីសារៈសំខាន់នៃការវិនិយោគ
ការគម្រាមកំហែងធំជាងគេដែលមនុស្សភាគច្រើនមើលរំលងគឺអតិផរណាដែលទម្លាក់លុយរបស់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីឆ្លើយតបនឹងអតិផរណា អ្នកត្រូវតែធានាថាទ្រព្យសម្បត្តិរបស់អ្នកបន្តកើនឡើងរហូត។ ជាលទ្ធផល អ្នកមិនអាចទុកលុយក្នុងកុងធនាគារដោយមិនធ្វើអ្វីពីមួយឆ្នាំទៅមួយឆ្នាំទេ តែអ្នកព្យាយាមរកឱកាសវិនិយោគ។
៣. អ្នកមានចិត្តចង់រៀន
ការមានចិត្ត និងមានគំនិតបើកទូលាយសម្រាប់ការរៀនពីប្រធានបទខុសៗគ្នាជាផ្នែកមួយដ៏សំខាន់នៃជីវិតមនុស្ស ជាពិសេសសម្រាប់ការចាត់ចែងលុយ។ ប្រធានបទលុយជាប្រធានបទស្មុគស្មាញមួយ តែការបង្ហាញពីចិត្តចង់រៀនជាមុខសញ្ញាប្រាប់ថាមនុស្សម្នាក់ខ្វល់ខ្វាយពីលុយណាស់។
សម្រាប់លោកស្កត់ដែលជាអ្នករៀបចំហិរញ្ញវត្ថុ លោកមានតួនាទីក្នុងការមានចំណេះដឹងទូលំទូលាយទាក់ទិននឹងលុយ ប៉ុន្តែលោកបានប្រាប់មកថាភ្ញៀវរបស់លោកក៏ត្រូវមានចិត្តចង់រៀនដែរ ព្រមទាំងសួរសំណួរច្រើនទៅលោក ៕
ចែករំលែកព័តមាននេះ